• ព័ត៌មានថ្មី

    Tuesday, December 8, 2015

    ៤​ក្រុម​ ដែល​ស៊ុត​ចូល​គ្រប់​ប្រកួត​​​ក្នុង​​លីក​រដូវ​កាល​នេះ នៅ​លីក​កំពូល​​អឺរ៉ុប​ទាំង​៥

    នៅ ​លីក​កំពូល​អឺរ៉ុប​ទាំង​៥​រដូវ​កាល​នេះ ​​មក​ទល់​បច្ចុប្បន្ន​​មាន​តែ​៤​ក្រុម​ប៉ុណ្ណោះ ដែល​នៅ​រក្សា​កំណត់ត្រា​ស៊ុត​ចូល​​ទី​គូ​ប្រកួត​គ្រប់​ប្រកួត​ទាំង​អស់​ ក្នុង​លីក ដោយ​៤​ក្រុម​នោះ​​​គឺ​នៅ​លីក​កំពូល​អង់គ្លេស Premier League, La Liga របស់​អេស្ប៉ាញ, Serie A របស់​អ៊ីតាលី និង​ Bundesliga ​របស់​អាល្លឺម៉ង់ ប៉ុន្តែ​សម្រាប់​ Ligue 1 ​របស់​បារាំង​ ពុំ​មាន​ក្រុម​ណា​ស៊ុត​ចូល​គ្រប់​ប្រកួត​ទេ រហូត​ដល់​សប្ដាហ៍​​នេះ។



    ​​* ក្រុម​ខ្លាំង​ទាំង​៤​នោះ​គឺ៖

    ១. Borussia Dortmund – ៤២​គ្រាប់

    1

    ​គិត​ត្រឹម​សប្ដាហ៍​ទី​១៥​​នៅ​ Bundesliga ​ក្រុម ​Borussia Dortmund ​គឺ​ជា​ក្រុម​តែ​មួយ​គត់​ ដែល​ស៊ុត​ចូល​​​គូ​ប្រជែង​គ្រប់​ប្រកួត ដោយ​ស៊ុត​សរុប​៤២​គ្រាប់ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ​មាន​៣៥​ពិន្ទុ ចាញ់​​ក្រុម​កំពូល​តារាង​ Bayern Munich ​៥​ពិន្ទុ។

    ២. Barcelona – ៣៤​គ្រាប់

    2

    ​នៅ​ La Liga របស់​អេស្ប៉ាញ ប្រកួត​បាន​១៤​លើក​ហើយ ដោយ​ក្រុម​កំពូល​តារាង​ Barca គឺ​ជា​ក្រុម​តែ​១​គត់ ដែល​ស៊ុត​ចូល​គូ​ប្រជែង​រាល់​ប្រកួត​រដូវ​កាល​នេះ ដោយ​សរុប​ស៊ុត​បាន​​៣៤​គ្រាប់ មាន​​៣៤​ពិន្ទុ លើ​ក្រុម​លេខ​២ Atletico Madrid ​២​ពិន្ទុ។

    ៣. Leicester City – ៣២​គ្រាប់

    3

    ​​​១៥​ប្រកួត​កន្លង​ទៅ​នៅ​ Premier League ក្រុម​​កំពុង​ឡើង​ជើង​ខ្លាំង​ Leicester ​ស៊ុត​ចូល​គ្រប់​ប្រកួត​ទាំង​អស់​សរុប​៣២​គ្រាប់ មាន​៣២​ពិន្ទុ ឈរ​កំពូល​តារាង​ លើ​ក្រុម​លេខ​២ Arsenal ​២​ពិន្ទុ។​

    ៤. Fiorentina – ៣០​គ្រាប់

    4

    នៅ​លីក​កំពូល​អ៊ីតាលី Serie A ​​​ប្រកួត​បាន​១៥​​លើក​ហើយ​ដែរ ដោយ​ក្នុង​នោះ​ក្រុម​ Fiorentina គឺជា​ក្រុម​តែ​មួយ​គត់​ ដែល​ស៊ុត​ចូល​គេ​គ្រប់​ប្រកួត​សរុប​៣០​គ្រាប់ មាន​​៣២​ពិន្ទុ ស្ថិត​នៅ​លេខ​២ ចាញ់​ក្រុម​កំពូល​តារាង​ Inter Milan ១​ពិន្ទុ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ៤​ក្រុម​ ដែល​ស៊ុត​ចូល​គ្រប់​ប្រកួត​​​ក្នុង​​លីក​រដូវ​កាល​នេះ នៅ​លីក​កំពូល​​អឺរ៉ុប​ទាំង​៥ Rating: 5 Reviewed By: Unknown
    Scroll to Top