• ព័ត៌មានថ្មី

    Tuesday, December 22, 2015

    Kim Hyun Joong ធ្វើ​ឲ្យ​អតីត​មិត្ត​ស្រី​មាន​​ផ្ទៃ​ពោះ ៥ដង ក្នុង​រយៈ​ពេល​២​ឆ្នាំ

    អំឡុង​ពេល​រស់​នៅ​ជាមួយ​គ្នា តារា​ចម្រៀង​និង​តារា​សម្ដែង Kim Hyun Joong បាន​ធ្វើ​ឲ្យ​អតីត​មិត្ត​ស្រី​មាន​ផ្ទៃ​ពោះ​ចំនួន ៥ ដង។


    កាល​ពី​ថ្ងៃ​ទី ១៧ ខែ​ធ្នូ មុន​នេះ​ មន្ទីរពេទ្យ Seoul ទី​កន្លែង​ពិនិត្យ DNA របស់​អតីត​មិត្ត​ស្រី​​របស់​តារា​​ចម្រៀង Kim Hyun Joong បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន TVReport ថា អត្រា​ដែល​តារា​ចម្រៀង​រូប​នេះ​ជា​ឪពុក​របស់​ទារកដែល​អតីត​មិត្ត​ស្រី​របស់​ គេ​ទើប​បង្កើត ​គឺ​មាន​ដល់ ៩៩,៩៩៩%។ អាស្រ័យ​ហេតុនេះ​ អតីត​សមាជិក​ក្រុម​ចម្រៀង SS501 គឺ​ជា​ឪពុក​បង្កើត​របស់​ទារក​អាយុ ៣ ខែ​មួយ​នេះ។

    ស្រប​ពេល​នឹង​ការ​បញ្ចេញ​លទ្ធផល DNA នេះ​ដែរ មេធាវី​របស់​អ្នក​ស្រី Choi  ដែល​អតីត​មិត្ត​ស្រី​របស់​តារា​ចម្រៀង​វ័យ ២៩ ឆ្នាំ​បាន​អះអាង​ថា៖ “កំឡុង​ពេល​ ២ឆ្នាំ​ដែល Choi រស់​នៅ​ជាមួយ Kim Hyun Joong នាង​ត្រូវ​គេ​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ពោះ ៥ ដង​ព្រម​ទាំង​ប្រើ​អំពើ​ហិង្សា​លើ​​រាង​កាយ​នាង​ជា​ច្រើន​កន្លែង”។

    1
    ជាមួយ​គ្នា​នេះ​ដែរ ភាគី​របស់ Kim Hyun Joong បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន Newsen ថា​ពួក​គេ​បាន​ដឹង​ថា​លទ្ធផល​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ហើយ​តែ​ពួក​គេ​ មិន​ទាន់​បាន​ឃើញ​វា​នៅ​ឡើយ​ទេ​។ ជា​ថ្មី​ម្ដង​ទៀត មេធាវី​របស់​តួ​រឿង “Boys Over Flowers” លោក Lee Jae Man នៅ​តែ​ប្រកាន់​នូវ​គោល​ជំហរ​របស់​ខ្លួន​ថា Kim Hyun Joong នឹង​ទទួល​ខុស​ត្រូវ​គ្រប់​យ៉ាង​ទៅ​លើ​ទារក​មួយ​នេះ ប៉ុន្តែ​រឿង​ក្ដី​ប្ដឹង​ទៅ​លើ​អតីត​មិត្ត​ស្រី​របស់​គេ​​ពី​បទ​ បរិហារកេរ្តិ៍​គឺ​នៅ​តែ​បន្ត​ជា​ធម្មតា៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Kim Hyun Joong ធ្វើ​ឲ្យ​អតីត​មិត្ត​ស្រី​មាន​​ផ្ទៃ​ពោះ ៥ដង ក្នុង​រយៈ​ពេល​២​ឆ្នាំ Rating: 5 Reviewed By: Unknown
    Scroll to Top