• ព័ត៌មានថ្មី

    Tuesday, December 8, 2015

    លោក Ancelotti ចាប់​អារម្មណ៍​ការ​ទៅ​ដឹកនាំ​នៅ Man Utd

    អតីត ​អ្នក​ចាត់ការ​ក្រុម Real Madrid លោក Carlo Ancelotti បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ទៅ​ដឹកនាំ​ក្រុម​បិសាចក្រហម Manchester United។

    អ្នកចាត់ការ​ទូទៅ​វ័យ៥៦ឆ្នាំ ​កំពុង​ទំនេរ​ពី​ការងារ ចាប់​តាំងក្រុម Real Madrid បញ្ចប់​ពី​ការងារ​កាលពី​ខែ​ឧសភាមក​ម្ល៉េះ​ ហើយ​ថ្មី​ៗ​នេះ លោក​បាន​បង្ហើប​ពី​គោលបំណង​ក្នុង​ការ​ត្រលប់​ទៅ​ក្រប​ខ័ណ្ឌ Premier League។


    ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ Ancelotti ប្រាប់​ឲ្យ​ដឹង​ថា៖ “ពិត​ណាស់! អ្នកចាត់ការ​​ជាច្រើនចង់​ទៅ​ដឹកនាំ​នៅ Manchester United។ ទីនោះ​មាន​ការ​គាំទ្រ​ដ៏​អស្ចារ្យ ហើយ​ជា​ក្របខ័ណ្ឌ​មួយ​មាន​ការ​ប្រជែងខ្ពស់ ខ្ញុំ​ពិតជា​ចង់​ត្រលប់​ទៅ​វិញ”។

    “សម្រាប់​ពេល​នេះ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​គឺ​រង់​ចាំ។ ចាំ​មើល​រហូត​ដល់​រដូវក្តៅ​ខាងមុខ (ពេល​បញ្ចប់រដូវ​កាល) ព្រោះ​ខ្ញុំ​មិន​ទទួល​ការងារ​ណា​នៅ​ពាក់​កណ្តាល​រដូវកាល​នោះ​ទេ”។ Ancelotti បន្ថែម​ដូច្នេះ។

    រំលឹក​ផង​ដែរ​​ថា ការ​​ដឹកនាំ​នៅ​អង់គ្លេស​លើក​មុន អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី ធ្លាប់​ជួយ Chelsea ឈ្នះជើងឯក Premier League, FA Cup និង Community Shield។ ​កាល​ពី​ឆ្នាំ២០១៤ លោក​​ក៏​ត្រូវ Man Utd ទាក់ទង​ផង​ដែរ ក្រោយ​ David Moyes ត្រូវ​ក្លិប​បញ្ឈប់ តែ​ចុង​ក្រោយ​គេ​ឃើញ លោក Louis van Gaal ជា​អ្នកចាត់ការ​ថ្មី​ទៅ​វិញ៕

    a.espncdn.com
    លោក Ancelotti ពេល​នៅ​ដឹក​នាំ Chelsea
    • Blogger Comments
    • Facebook Comments
    Item Reviewed: លោក Ancelotti ចាប់​អារម្មណ៍​ការ​ទៅ​ដឹកនាំ​នៅ Man Utd Rating: 5 Reviewed By: Unknown
    Scroll to Top