• ព័ត៌មានថ្មី

    Thursday, December 24, 2015

    ឡូហ្គោ​ថ្មី​ក្រុម​ Man City បែក​ធ្លាយ​​មុន​​ប្រកាស​ផ្លូវការ

    ឡូហ្គោ ​​ថ្មី​របស់​ក្រុម​ Manchester City ត្រូវ​បាន​បែក​ធ្លាយ​ចេញ ​មុន​​​​គម្រោង​​របស់​ក្លិប​​ ដែល​ត្រៀម​នឹង​ប្រកាស​​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​បុណ្យ​ណូអែល​ខាង​មុខ។


    ​បើ​តាម​ Manchester Evening News​ បាន​ឲ្យ​ដឹង​ថា​ក្លិប​មេឃ​ខៀវ​ គ្រោង​នឹង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស ​ប៉ុន្តែ​ Intellectual Property Office (IPO) ​បែរ​ជា​បញ្ចេញ​​ឡូហ្គោ​​ថ្មី​នេះ​នៅ​លើ​វិបសាយ​របស់​ពួកគេ​ទៅ​វិញ។

    ​Man City បាន​ដាក់​​ការ​ពិភាក្សា​យោបល់​ជាមួយ​នឹង​អ្នកគាំទ្រ​​ចំពោះ​​ឡូហ្គោ​ថ្មី​​ នេះ តាំង​ពី​ខែ​កញ្ញា ​ខណៈ​ដែល​​លទ្ធផល​ឃើញ​ថា អ្នកគាំទ្រ​​ជា​ច្រើន​ចង់​បាន​ឡូហ្គោ​ស្រដៀង​ទៅ​នឹង​​ឡូហ្គោ​ចាស់ កាល​ជំនាន់​​​ឆ្នាំ​១៩៧០​។

    ​​ក្នុង​​ឡូហ្គោ​​ថ្មី ដែល​មាន​រៀង​ជា​​រង្វង់​​នេះ គេ​ឃើញ​មាន​រូប​​សំពៅ​​នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ​ និង​​ប្លែក​ត្រង់​មាន​ផ្កា​កុលាប​​នៅ​ខាង​ក្រោម​សំពៅ។ ​ក្រៅ​ពី​នោះ ក៏​​នៅ​មាន​ឆ្នាំ​នៃ​ការ​បង្កើត​ឡើង​របស់​ក្លិប​មួយ​នេះ​គឺ ១៨៩៤ ដែល​​ដាក់​លេខ​១៨​ និង​៩៤​នៅ​អម​សងខាង​ផង​ដែរ៕


    2
    3
    • Blogger Comments
    • Facebook Comments
    Item Reviewed: ឡូហ្គោ​ថ្មី​ក្រុម​ Man City បែក​ធ្លាយ​​មុន​​ប្រកាស​ផ្លូវការ Rating: 5 Reviewed By: Unknown
    Scroll to Top