• ព័ត៌មានថ្មី

    Tuesday, December 1, 2015

    ម្តាយ Ronaldo ជំរុញ​​កូន​ឲ្យ​មើល​រំលង PSG ហើយ​ត្រលប់​ទៅ Man Utd

    លោកស្រី Dolores Aveiro ម្តាយ​បង្កើត​ Cristiano Ronaldo ចង់​ឲ្យ​កូនប្រុស​របស់​ខ្លួន ​ជ្រើស​យក​ការត្រឡប់​ទៅ Old Trafford វិញ ជា​ជាង​ការ​ទៅ​លេង​នៅ Paris Saint-Germain។

    ការ​ផ្ដល់​យោបល់​ដូច្នេះ ព្រោះ​ស្ត្រី​ជនជាតិ​ព័រទុយហ្គាល់ បារម្ភ​ពី​សុវត្ថិភាព​គ្រួសារ​ទាំងមូល បើ​សិន​ជាប្តូរ​ទៅ​រស់នៅ​ទីក្រុង​ប៉ារីស ដែល​ទើប​រង​ការវាយ​ប្រហារ​ភេរវកម្មកាល​ពី​ពេល​ថ្មីៗ។


    Ronaldo និង​ម្ដាយ

    ទាក់ទង​នឹង​ព័ត៌មាន​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំអាច​នឹង​ចាក​ចេញ​ពី​ អេស្ប៉ាញនៅពេល​ចប់​រដូវ​កាល ក្លិប​អ្នក​មាន​បារាំង Paris Saint-Germain កំពុង​សម្លឹង​​នាំ​យក Ronaldo ដើម្បី​​​ជំនួស Zlatan Ibrahimovich ដោយ​គ្រោង​ផ្ដល់​ថ្លៃ​នឿយ​ហត់​ប្រមាណ ២៥០០០០ ផោន ក្នុង​១​សប្តាហ៍។

    ដោយ​ឡែកក្លិប​បិសាច​ក្រហម Manchester United ក៏​ជា​តួ​សំខាន់​ក្នុង​ការ​ដណ្ដើម​យក Ronaldo ដែរ ក្រោយ​ធ្លាប់​លក់​រូបគេ​កាល​ពី​ឆ្នាំ ២០០៩ ឲ្យទៅ Real Madrid ក្នុង​តម្លៃ​៨០​លាន​ផោន។

    សម្រាប់​ប្រិយមិត្ត​វិញ ប្រសិន​បើ Ronaldo ត្រូវ​ដើរ​ដល់​ផ្លូវ​បំបែក​ជាមួយ​ Real Madrid មែន តើ​គួរ​ទៅ​ទ្រនំ​ចាស់​ Man Utd ឬ​ទ្រនំថ្មី​ចាយ​លុយ​ធំ PSG?
    • Blogger Comments
    • Facebook Comments
    Item Reviewed: ម្តាយ Ronaldo ជំរុញ​​កូន​ឲ្យ​មើល​រំលង PSG ហើយ​ត្រលប់​ទៅ Man Utd Rating: 5 Reviewed By: Unknown
    Scroll to Top