• ព័ត៌មានថ្មី

    Saturday, December 5, 2015

    Real Madrid ​ធ្លាក់​ចេញ​ពី Copa del Rey ​ព្រោះ​រឿង Denis Cheryshev

    ក្រុម Real Madrid ​ត្រូវ​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​កាត់សេចក្ដី​ឱ្យ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ពានរង្វាន់ Copa del Rey ​ទៅ​ហើយ ដោយសារ​តែ​រឿង​ដាក់​កីឡាករ Denis Cheryshev ​ឱ្យ​ចូល​លេង​ទាំង​កីឡាករ​រូប​នេះ​ត្រូវ​ជាប់​បម្រាម​១​ប្រកួត។
     
    1551

    ការ​ប្រកួត​ជើង​ទី​១ ជុំ​ទី​៤ Copa del Rey ​រវាង​ក្រុម Cardiz ​និង Real Madrid ​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល Real ​ឈ្នះ ៣-១ ​លើ​ក្រុម​ម្ចាស់​ផ្ទះ Cardiz ។ ប៉ុន្តែ​ចប់​ការ​ប្រកួត គេ​ក៏​បាន​រក​ឃើញ​ថា​កីឡាករ Cheryshev ​ដែល​បាន​ចូល​លេង​និង​រក​គ្រាប់​បាល់​ឱ្យ Real Madrid ​ដំបូង​នោះ ត្រូវ​ជាប់​បម្រាម​មួយ​ប្រកួត​មិន​អាច​ចូល​លេង​ឱ្យ​អធិរាជ​ស​ក្នុង​ប្រកួត​នេះ​បាន​ទេ ព្រោះ​ថា​រូប​គេ​បាន​ទទួល​កាត​លឿង​៣​ដង​ក្នុង​ពាន​រង្វាន់ Copa del Rey ​កាល​ពី​រដូវ​កាល​មុន ពេល​លេង​ឱ្យ​ក្រុម Villarreal ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង។

    ដូច្នេះ​ហើយ ទើប​កាល​ពី​យប់​មិញ​នេះ ខាង​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ចេញ​សេចក្ដី​សម្រេច​ចំពោះ​ករណី​ខាង​លើ​ថា​ក្រុម Real Madrid ​នឹង​ត្រូវ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Copa del Rey ​ក្នុង​រដូវ​កាល​នេះ​ដោយ​ស្វ័យប្រវត្តិ បើ​ទោះ​បី​ជា​ឈ្នះ​ក្រុម Cardiz ​កាល​ពី​ជើង​ទី​មួយ​ក៏​ដោយ។

    2F0892A500000578-3344578-image-a-1_1449170280237

    លោក Florentino Perez ប្រធាន​ក្លិប​ Real Madrid ​បាន​និយាយ​មុន​សេចក្ដី​ខាង​លើ​រួច​ទៅ​ហើយ​ថា ក្លិប​របស់​លោក​នឹង​ធ្វើ​ការ​តវ៉ា​ទៅ​តុលាការ​បាល់​ទាត់​ទៀត ប្រសិន​បើ​មាន​ការ​ពិន័យ​មែន ខណៈដែល​ពេល​នេះ​ការ​ពិន័យ​លេចចេញ​ជា​ផ្លូវការ​ហើយ។ រង់ចាំ​តាមដាន​ទាំង​អស់ ថា​តើ​ក្រុម Real Madrid ​អាច​ដាក់​សំណើ​ធ្វើ​ការ​តវ៉ា​បាន​ដែរ​ឬ​ទេ?

    សូម​បញ្ជាក់​ថា​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​អ្នក​ចាត់ការ Rafa Benitez ​ធ្វើ​ឱ្យ​មាន​កំហុស​រឿង​បច្ចេកទេស​កីឡាករ​នេះ ពោល​គឺ​នៅ​ឆ្នាំ​២០០១ ​ដែល​លោក​ដឹក​នាំ​ក្រុម Valencia ​ក៏​ធ្លាប់​មាន​រឿង​អីចឹង​កើត​ឡើង​ដែរ​៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: Real Madrid ​ធ្លាក់​ចេញ​ពី Copa del Rey ​ព្រោះ​រឿង Denis Cheryshev Rating: 5 Reviewed By: Unknown
    Scroll to Top