• ព័ត៌មានថ្មី

    Wednesday, December 2, 2015

    ល្បី Leonado Dicaprio ត្រូវ​មេ​​ខ្លា​ឃ្មុំ​រំលោភ​ពីរ​ដង ក្នុង​រឿង​ថ្មី

    អាជីព ​ជា​តារា​សម្ដែង​របស់​តួ​រឿង “Titanic” បាន​ឈាន​ទៅ​ដល់​ចំណុច​កំពូល​​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​បាន​ក្លាយ​ជា​ជន​រង​ គ្រោះ​ជា​ច្រើន​លើក​ច្រើន​សារ​នៅ​ក្នុង​ភាពយន្ត​មុន​ៗ។


    ​តារា​សម្ដែង​អាមេរិក Leonado Dicaprio ធ្លាប់​លង់​ទឹក​ស្លាប់​នៅ​ក្នុង​មហាសមុទ្រ​អាត្លង់ទិច​ក្នុង​រឿង “Titanic” ហើយ​ក៏​ធ្លាប់​ត្រូវ​ប្ដី​របស់​ស្រី​កំណាន់​បាញ់​ស្លាប់​ក្នុង​រឿង “The Great Gatsby” តែ​រឿង​ទាំង​អស់​នេះ​គ្មាន​អ្វី​អស្ចារ្យ​នោះ​ទេ​បើ​ធៀប​ទៅ​នឹង​ភាពយន្ត​ ថ្មី​របស់​លោក​ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ពេល​ខាង​មុខ។

    2EF7022400000578-3341375-image-a-65_1448989170027
     
    2EF7026100000578-3341375-image-a-64_1448989163563

    កាល​ពី​ថ្ងៃ​អង្គារ មាន​ពាក្យ​ចចាមអារ៉ាម​បាន​លេច​ឡើង​ថា​ នៅ​ក្នុង​ខ្សែ​ភាពយន្ត “The Revenant” ដែល Leonado ដើរ​ជា​តួ​អង្គ Hugh Glass នោះ​​គឺ​ត្រូវ​សត្វ​ខ្លាឃ្មុំ​​រំលោភ​បំពាន​លើ​រាង​កាយ​​ដល់​ទៅ​២ដង​។ នេះ​បើ​តាម បណ្ដាញ​ព័ត៌មាន Drudge Report។ គេហទំព័រ​ដដែល​នោះ​បាន​បន្ថែម​ទៀត​ថា ខ្លាឃ្មុំ​បាន​ផ្ដួល​តារា​វ័យ ៤១ឆ្នាំ Leo ហើយ​ចាប់​ផ្ដើម​បុក​ទម្លុះ​លោក​នៅ​ពេល​ធ្វើ​សកម្មភាព​រំលោភ។

    យ៉ាងណាមិញ ផលិតកម្ម Fox ដែល​ជា​ក្រុមហ៊ុន​ផលិត​ភាពយន្ត​នេះ​បាន​ចេញ​មុខ​មក​បក​ស្រាយ​ថា៖ “អ្នក​ដែល​បាន​ទស្សនា​ភាពយន្ត​នេះ​រួច​គឺ​​ពិត​ជា​បាន​ដឹង​ថា ខ្លាឃ្មុំ​នៅ​ក្នុង​រឿង​គឺ​ជា​ខ្លាឃ្មុំ​មេ ហើយ​វា​បាន​វាយ​ប្រហារ Hugh Glass ដោយ​សារ​តែ​វា​ខ្លាច​លោក​ធ្វើ​អ្វី​ប៉ះពាល់​ដល់​ហ្វូង​កូន​របស់​វា តែ​វា​មិន​បាន​រំលោភ​តួអង្គ​នេះ​ទេ”។

    “The Revenant” នឹង​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​បុណ្យ​ណូអែល​ខាង​មុខ៕

    2EF7023C00000578-3341375-image-m-69_1448989240230


    • Blogger Comments
    • Facebook Comments
    Item Reviewed: ល្បី Leonado Dicaprio ត្រូវ​មេ​​ខ្លា​ឃ្មុំ​រំលោភ​ពីរ​ដង ក្នុង​រឿង​ថ្មី Rating: 5 Reviewed By: Unknown
    Scroll to Top