• ព័ត៌មានថ្មី

    Monday, December 28, 2015

    Man Utd អាច​យក​៣​ពិន្ទុ​ពី​ Chelsea ​បាន​ឬ​អត់​យប់​នេះ?

    ​ ​ក្រុម​កំពុង​ធ្លាក់​ជើង​ខ្លាំង​ Manchester United ​​នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ Old Trafford ​ស្វាគមន៍​ក្រុម​​ម្ចាស់​ជើងឯក​ Chelsea ដែល​កំពុង​តែ​ដុនដាប​ដូច​គ្នា​ ​ក្នុង​ការ​ប្រកួត​ Premier League ​សប្ដាហ៍​ទី​១៩ ​នា​វេលា​ម៉ោង​១២:៣០​រំលង​អាធ្រាត្រ​​យប់​នេះ។


    បិសាច​ក្រហម​របស់​លោក​ Louis van Gaal ​​បាន​ចាញ់​៤​ប្រកួត​ជាប់​ៗ​គ្នា​​ជា​លើក​ដំបូង​ រយៈពេល​៥៤ឆ្នាំ​ បន្ទាប់​ពី​ចាញ់​ Stoke City ២-០ កាល​ពី​​ចុង​សប្ដាហ៍។ រីឯ​ក្រុម​តោ​ខៀវ​ ដែល​ដឹក​នាំ​ដោយ​អ្នកចាត់ការ​បណ្ដោះ​អាសន្ន Guus Hiddink ​​បាន​ឈ្នះ​១ ​និង​ស្មើ​ Watford ២-២ កាល​ពី​ចុង​សប្ដាហ៍ សម្រាប់​២​ប្រកួត​ដំបូង​​របស់​អ្នកចាត់ការ​ថ្មី​រូប​នេះ។

    ​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

    – Chelsea មិន​ដែល​ចាញ់​ Man Utd ទេ​ សម្រាប់​៨​ប្រកួត​ចុង​ក្រោយ​នៅ​ Premier League និង​ Cup ​ដោយ​ឈ្នះ​៥ ស្មើ​៣។
    – ជួប​គ្នា​៦​ប្រកួត​ចុង​ក្រោយ​នៅ​ Premier League ក្រុម​ទាំង​២​នេះ មាន​កីឡាករ​ទទួល​ពិន័យ​កាត​ក្រហម​ដល់​ទៅ​៥​​នាក់។
    – Guus Hiddink ​ធ្លាប់​យក​ឈ្នះ​លើ​ក្រុម​ Louis van Gaal ​ទាំង​៣​ប្រកួត​ជួប​គ្នា​ចុង​ក្រោយ​ ​កាល​​អ្នក​ទាំង​២​នៅ​ដឹក​នាំ​ក្រុម​ PSV និង​ AZ Alkmaar រដូវ​កាល​២០០៥-០៦។

    ​សម្ដី​អ្នកចាត់ការ៖

    4

    ​Louis van Gaal អ្នកចាត់ការ​ក្រុម​ Man Utd បាន​និយាយ​ថា៖ “ពេល​អ្នក​ចាញ់​៤​ប្រកួត​ជាប់​ៗ​គ្នា វា​ជា​រឿង​ដ៏​ពិបាក​មួយ។ យើង​ត្រូវ​តែ​ស្រោច​ស្រង់​វិញ​ ពេល​ប៉ះ​ Chelsea។ វា​ជា​រឿង​ដ៏​ពិបាក​បំផុត ដើម្បី​បាន​ដូច​នោះ ប៉ុន្តែ​យើង​នឹង​ព្យាយាម។ យើង​ត្រូវ​ការ​ជ័យ​ជម្នះ​ ព្រោះ​វា​ពិត​ជា​សំខាន់​បំផុត”។

    5

    ​រីឯ​លោក​ Guus Hiddink អ្នកចាត់ការ​ក្រុម​ Chelsea បាន​​លើក​ឡើង​ថា ក្រុម​របស់​លោក​​​មាន​មហិច្ឆតា​ចង់​​យក​ឈ្នះ​លើ​ Man Utd នៅ​ Old Trafford ឲ្យ​បាន។ លោក​​បាន​និយាយ​ថា៖ “គ្រប់​ការ​ប្រកួត​ Chelsea ប៉ះ​ Man Utd គឺជា​ការ​ប្រកួត​ធំ ប៉ុន្តែ​លើក​នេះ​កាន់​តែ​ពិសេស​ទៀត។ ខ្ញុំ​សង្ឃឹម​​ថា យើង​អាច​នឹង​បង្ហាញ​ពី​មហិច្ឆតា​​​នៅ​ទី​នោះ ដូច​​កាល​យើង​ប៉ះ​ Watford”។

    ​ជើង​កីឡាករ៖

    ម្ចាស់​ផ្ទះ​ Man Utd ​ប្រធាន​ក្រុម​ Wayne Rooney ​អាច​នឹង​ជាប់​ជម្រើស​១១​នាក់​ដំបូង​វិញ បន្ទាប់​ពី​អង្គុយ​នៅ​កៅអី​បម្រុង​កាល​ចាញ់​ Stoke។ ខ្សែ​បម្រើ​ Bastian Schweinsteiger ​ត្រឡប់​ពី​ការ​ពិន័យ​វិញ​ហើយ ខណៈ​ដែល​​ខ្សែ​ការពារ​ Matteo Darmian ​ក៏​អាច​​នឹង​លេង​បាន​ តែ​អាច​បម្រុង​សិន។ ដូច្នេះ​១១​នាក់​ដំបូង​របស់​បិសាច​ក្រហម​អាច​ជា៖ De Gea; Young, Jones, Smalling, Blind; Fellaini, Carrick; Mata, Herrera, Martial; Rooney។

    ​រីឯ​ក្រុម​ភ្ញៀវ​ Chelsea ​​នឹង​គ្មាន​ខ្សែ​ប្រយុទ្ធ​ Diego Costa ​ទេ បន្ទាប់​ពី​ទទួល​ការ​ពិន័យ​កាត​លឿង​សរុប​៥​ដង​រដូវ​កាល​នេះ។ ចំណែក​ឯ​តារា​ឆ្នើម​ Eden Hazard ​អាច​នឹង​ចូល​លេង​ជម្រើស​​ដំបូង​បាន​វិញ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​តោ​ខៀវ​ អាច​ជា៖ Courtois; Ivanovic, Cahill, Terry, Azpilicueta; Mikel, Matic; Willian, Oscar, Hazard; Remy៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Man Utd អាច​យក​៣​ពិន្ទុ​ពី​ Chelsea ​បាន​ឬ​អត់​យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top