• ព័ត៌មានថ្មី

    Friday, December 11, 2015

    Diego Costa អាច​ចាក​ចេញ​ពី Chelsea ទៅ​រួម​ទ្រនំ​ជាមួយ​ក្លិប​ចាស់

    ខ្សែ ​ប្រយុទ្ធ Diego Costa ដែល​កំពុង​មាន​បញ្ហា​ល្អក់កករ​រាប់​មិន​អស់​ជាមួយ​ក្រុម​តោ​ខៀវ Chelsea អាច​នឹង​វិល​ត្រលប់​ទៅ​រួម​ទ្រនំ​ជាមួយ​ក្លិប​ចាស់​នៅ​អេស្ប៉ាញ Atletico Madrid តាម​អតីត​មិត្ត​រួម​ក្រុម Filipe Luis។


    មួយ​រយៈ​ចុង​ក្រោយ​នេះ កីឡាករ​មុខ​ចាស់ Diego Costa ហាក់​មិន​សប្បាយ​ចិត្ត​ឡើយ​ក្នុង​ការ​រួម​ក្រុម​ ក្រោម​ការ​ចាត់​ចែង​របស់​លោក Jose Mourinho។ ចំណែក​ខាង​ក្លិប​ផ្ទាល់​ក៏​ប្រហែល​ជា​អស់​ភាព​អត់​ធ្មត់​ដែរ ព្រម​ទាំង​មាន​ព័ត៌មាន​លេច​ឮ​មក​ថា កំពុង​សម្លឹង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​មក​ជំនួស​តំណែង​កីឡាករ​​ជម្រើស​ជាតិ​ អេស្ប៉ាញ​រូប​នេះ​ទៀត​ផង។
    ​​​​​​
    ដោយសារ​បែប​នេះ​ហើយ កីឡាករ Diego Costa បាន​បោះ​ពាក្យ​​សំដី​ថា នឹង​ត្រលប់​ទៅ​ក្រុម Atletico Madrid វិញ តាម​អតីត​មិត្ត​រួម​ក្រុម Filipe Luis។ បន្ទាប់​ពី​សារព័ត៌មាន​មួយ​សួរ​ពី​ការ​ត្រលប់​ទៅ​ក្លិប​ចាស់​វិញ ខ្សែ​ប្រយុទ្ធ​វ័យ ២៧​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖ «អ្នក​មិន​ដែល​ដឹង​ទេ, គិត​មើល​ទៅ​ ពេល​នេះ Filipe Luis នៅ​ឯ​ណា»។ ​
    ​​​​​​
    កីឡាករ​ទាំង​ពីរ​រូប​ខាង​លើ​នេះ បាន​ចូល​លេង​ឲ្យ​ក្រុម Chelsea នៅ​ក្នុង​ឆ្នាំ​២០១៤ ប៉ុន្តែ Filipe Luis លេង​បាន​តែ​មួយ​រដូវ​កាល​ប៉ុណ្ណោះ​ក៏​ចាក​ចេញ​ទៅ​អេស្ប៉ាញ​វិញ​កាល​ពី​ដើម​ ឆ្នាំ​២០១៥ នេះ។ ចំណែក Diego Costa បាន​បន្ត​រហូត​មក​ទល់​រដូវ​កាល​ថ្មី ប៉ុន្តែ​ហាក់​ដូច​ជា​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង និង​មិន​អាច​ជួយ​ក្រុម​ឲ្យ​បាន​ប្រសើរ​ឡើយ។
    ​​​​​​
    ​ខ្សែ​ប្រយុទ្ធ​ដើម​កំណើត​ប្រេស៊ីល Diego Costa បាន​ចាប់ផ្ដើម​រដូវ​កាល​ដំបូង​យ៉ាង​ជោគជ័យ​នៅ​ពេល​ដែលគេ​ផ្ទេរ​មក​កាន់​ ទឹកដី Stamford Bridge ពី​ក្រុម Atletico Madrid។ Costa គឺ​ជា​តួអង្គ​សំខាន់​ដែលជួយ​ឲ្យ Chelsea ឈ្នះ Premier League កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​បញ្ហា​របួស​អាច​ជា​មូលហេតុ​ចម្បង​នៃ​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​ ខ្លាំង បន្ទាប់​ពី​ជាង១០ ប្រកួត​កន្លង​មក រូបគេ​ស៊ុត​បញ្ចូល​ទី​បាន​៣គ្រាប់​ប៉ុណ្ណោះ៕
    ​​​​​​
    _81862349_diego_costa_injured_getty_2
    • Blogger Comments
    • Facebook Comments
    Item Reviewed: Diego Costa អាច​ចាក​ចេញ​ពី Chelsea ទៅ​រួម​ទ្រនំ​ជាមួយ​ក្លិប​ចាស់ Rating: 5 Reviewed By: Unknown
    Scroll to Top