• ព័ត៌មានថ្មី

    Tuesday, December 1, 2015

    ប្រភព​​ទម្លាយ​មូលហេតុ ម៉ៅ ហាជី ចុះ​កុងត្រាជាមួយ​ផលិតកម្ម​ថោន

    ថ្មីៗ ​នេះ​មាន​ព័ត៌មាន​មក​ថា ខាង​ហង្សមាស គ្រោង​​ដាក់​ពាក្យ​ប្ដឹង​អតីត​បេក្ខភាព​​កម្មវិធី Cambodian Idol ម៉ៅ ហាជី បន្ទាប់​ពី​​លោក​បាន​​ទៅ​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ផ្សេង និង​មិន​ព្រម​ចេញ​មុខ​ដោះ​ស្រាយ។ ប៉ុន្តែ​បើ​តាម​ប្រភព​ជា​អ្នក​ស្និទ្ធស្នាល​​នឹង​អតីត​បេក្ខភាព​រូប​នេះ​ ប្រាប់​ Sabay ថា​ ការ​សម្រេច​ចិត្ត​​របស់​ ហាជី ដូច្នេះ ព្រោះ​តែ​មើល​កុង​ត្រាជាមួយ​កម្មវិធី​មិន​ច្បាស់។


    “បង​ដឹង​រឿង​នេះ​ដោយសារ​តែ​​គេ (ហាជី) ប្រាប់​បង​ដែរ​ថា ពេល​ចូល​ប្រឡង​ដល់​វគ្គ Live Show ​បេក្ខជន​ទាំង ១២ នាក់​ចុងក្រោយ​ហ្នឹង​បាន​ចុះ​កុងត្រា​មួយ​ឆ្នាំ ហើយ​នៅ​ក្នុង​នោះ​ផង​ដែរ​ក៏​បាន​ដាក់​ថា​ក្នុង​រយៈពេល​ប្រឡង​នេះ​គឺ​មិន​អាច ​ឲ្យ​បេក្ខជន​ណា​លាលែង ឬ​បោះបង់​ការ​ប្រឡង​ឡើយ។ រូប​គេ​គិត​ថា​នោះ​ជា​កុងត្រា​ជាមួយ​កម្មវិធី​ប្រឡង​ចម្រៀង ហើយ​ពេល​ប្រឡង​ចប់ ក៏​ចប់​ទៅ​តាម​នឹង​ដែរ​ទៅ អត់​ដឹង​ថា​ទោះ​ជា​កម្មវិធី​ចប់​ហើយ​ក៏​ដោយ ក៏​ត្រូវ​នៅ​ឲ្យ​ផុត​សិន​ដែរ។” តែ​អ្នកស្រី​បាន​ឲ្យ​ដឹង​ថា ខ្លួន​មិន​បាន​មើល​ឃើញ​ក្រដាស​កុងត្រា​នឹង​ទេ តែ​ឮ​តារា​ចម្រៀង​​ខាង​លើ​និយាយ​ផ្ទាល់​មាត់។

    បើ​តាម​ការ​បញ្ជាក់​ពី​ស្ត្រី កូន​ពីរ​ខាង​លើ​ថា ​មុន​ពេល​មាន​រឿង​ចង់​ប្ដឹងផ្ដល់​នេះ​ឡើង​ធ្លាប់​មាន​បុគ្គលិក​របស់​ខាង​ ផលិតកម្ម​ហង្សមាស​បាន​ទូរសព្ទ​មក​ដោយ​​ប្រាប់ ហាជី ថា ​កុំឲ្យ​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ផ្សេង​​ប្រយ័ត្ន​គេ​ប្ដឹង។ ម្យ៉ាង​វិញ​ទៀត​អ្នកស្រី​ដែល​មាន​វ័យ ៣០ ឆ្នាំ​ស្ដើង​រូប​នេះ​ បាន​ប្រាប់​បន្ត​ទៀត​ថា​ ខាង​ផលិតកម្ម​ធំ​ប្រចាំ​ប្រទេស​កម្ពុជា​នោះ មាន​ការ​អន់​ចិត្ត​ចំពោះ ហាជី ព្រោះ​រូប​គេ​ខកខាន​ឡើង​ច្រៀង​កម្មវីធី​ប្រគំ​តន្រ្តី​បី​បួន​ដង។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា៖ “តាម​ពិត​រឿង​ដែល ហាជី មិន​បាន​ឡើង​ច្រៀង​ឲ្យ​កម្មវិធី​របស់​ហង្សមាស​នោះ ព្រោះ​គ្នា​ជាប់​ច្រៀង​នៅ​បាត់ដំបង។ ”

    At-Les-Cocktial-9

    បញ្ហា​ខាង​លើ លោក អ៊ិន ទីតូ អ្នក​គ្រប់​គ្រង​កម្មវិធី Cambodian Idol មិន​អធិប្បាយ​ ដោយ​ស្នើ​ឲ្យ​តាម​ដាន​ព័ត៌មាន​របស់​ហង្សមាស​នានា​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​ របស់​ ម៉ៅ ហាជី។ ងាក​មក​ខាង​ផលិតកម្ម​ថោន​វិញ ត្រូវ​បាន​លោក​មាស សុខរតនៈ អ្នក​ចាត់ការ​ទូទៅ​ធ្លាប់​បាន​ប្រាប់ Sabay ដោយ​ខ្លី​ថា ​រូប​លោក​មិន​ទាន់​បាន​ឃើញ​កុងត្រា និង​មុខមាត់​ពិត​របស់​អតីត​បេក្ខភាព  Cambodian Idol រូប​នេះទេ។ លោក​បាន​បញ្ជាក់​ថា​មូលហេតុ​​ដែល​ធ្វើឲ្យ​លោក​មិន​ទាន់​បាន​ឃើញ ម៉ៅ ហាជី ព្រោះតែ​ខាង​ម្ចាស់​ផលិតកម្ម​ជាអ្នក​ជ្រើសរើស និង​ចុះ​កុងត្រា​ផ្ទាល់​ជាមួយ​តារា​ចម្រៀង។

    ទោះ​បី​ជា​យ៉ាង​ណា រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មិន​ទាន់​មាន​ការ​បក​ស្រាយ​ណាមួយ​ឲ្យ​បាន​ច្បាស់លាស់​ពី​សាមី​ខ្លួន ម៉ៅ ហាជី នៅ​ឡើយ​​ទេពាក់ព័ន្ធ​ទៅ​នឹង​រឿងរ៉ាវ​ចម្រូងចម្រាស​នេះ  ខណៈ​ទូរសព្ទ​​ដែល​លោក​ធ្លាប់​ប្រើ​រាល់​ដង​មិន​អាច​ទទួល​ការ​ហៅ​ចូល​បាន៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ប្រភព​​ទម្លាយ​មូលហេតុ ម៉ៅ ហាជី ចុះ​កុងត្រាជាមួយ​ផលិតកម្ម​ថោន Rating: 5 Reviewed By: Unknown
    Scroll to Top