• ព័ត៌មានថ្មី

    Friday, December 11, 2015

    មេ​Facebook ប្រកាស​ជំហរ​ប្ដេជ្ញា​គាំទ្រ​ម៉ូស្លីម​

    ថ្នាក់ ​ដឹកនាំ​កំពូល និង​ជា​ស្ថាបនិក​Facebook បាន​បញ្ជាក់​ជំហរ​ក្នុង​ការ​គាំទ្រ​ប្រជាជន​ម៉ូស្លីម​ទូទាំង​ពិភពលោក ​លើ​ផ្នែក “សិទ្ធិមនុស្ស” ដើម្បី​ស្វាគមន៍​ទិវាសិទ្ធិមនុស្សអន្តរជាតិ​ ១០ធ្នូ។

    Zuckerberg លើក​ឡើង​បែប​នេះ “បន្ទាប់​ពី​ការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស…ខ្ញុំ​ភ្នក់​នឹក​ដល់​ការ​ ភិតភ័យ​ដែល​តាម​លង​បន្លាច​ប្រជាជន​ម៉ូស្លីមភាគច្រើន តាមរយៈ​ទង្វើ​របស់​អ្នក​ដទៃ​ប្រព្រឹត្ត”។



    ដោយ​មាន​ឈាម​ជ័រ​ជា​ជនជាតិ​ជីហ្វ Mark​បន្ថែម​ថា “ឪពុក​ម្ដាយ​ខ្ញុំ​ធ្លាប់​ប្រដៅ​ថា យើង​ត្រូវ​តែ​ក្រោក​ឈរ​តតាំង​និង​ការ​គំរាមកំហែង ឬ​ការ​វាយប្រហារ​គ្រប់​រូបភាព បើ​ទោះ​បី​ជា​ខ្លួន​យើង​ផ្ទាល់មិន​មែន​​ជា​អ្នក​ទទួល​រង​អំពើ​អយុត្តិធម៌​ នោះ​ផ្ទាល់​ក៏​ដោយ ប៉ុន្តែ​គឺ​ដើម្បី​សិទ្ធិសេរីភាព​សម្រាប់​អ្នក​រាល់​គ្នា”។

    “បើ​សិន​សមាជិក​ម្នាក់​នៃ​សហគមន៍​ម៉ូស្លីម ក្នុង​នាម​ខ្ញុំ​ជា​ថ្នាក់ដឹកនាំ​Faecbook ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ដឹង​ថា Facebook នៅ​តែ​ស្វាគមន៍​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​នៅ​តែ​ប្រកាន់​ជំហរ ការពារ​ពី​ការ​បៀតបៀន​នានា​លើ​ផ្នែក​សិទ្ធិមនុស្ស​ ក្នុង​គោលបំណង​បង្កើត​ទាំង​សន្តិភាព និង សុវត្ថិភាព​សម្រាប់​គ្រប់​គ្នា”។

    “…យើង​មិន​ត្រូវ​អស់​សង្ឃឹម​ទេ។ ការ​រួបរួម​គ្នា និង​សម្លឹង​គ្នា​ក្នុង​ផ្លូវ​វិជ្ជមាន ពួក​យើង​នឹង​អាច​បង្កើត​ពិភពលោក​ដ៏​ល្អ​មួយ​សម្រាប់​មនុស្ស​ទូទាំង​សកលលោក”។

    សំណេរ​(Status)ទាំង​ស្រុង​ដែល​ Mark សរសេរ​លើ​Facebook ៖

    យល់​យ៉ាង​ណា​ចំពោះ​​ជំហរ​របស់​Mark?
    • Blogger Comments
    • Facebook Comments
    Item Reviewed: មេ​Facebook ប្រកាស​ជំហរ​ប្ដេជ្ញា​គាំទ្រ​ម៉ូស្លីម​ Rating: 5 Reviewed By: Unknown
    Scroll to Top