• ព័ត៌មានថ្មី

    Wednesday, December 2, 2015

    មក​ស្គាល់​តារា​ Tomboy កំពូល​ៗ​ទាំង​៩​ប្រចាំ​ប្រទេស​ថៃ

    ​ Tomboyគឺ​សំដៅ​ទៅ​លើ​មនុស្ស​ស្រី​តែង​ខ្លួន​និង​មាន​ចរិត​​​បែប​មនុស្ស​ ប្រុស​។ ប៉ុន្តែ​Tomboy នៅ​ប្រទេស​ថៃ​​ខ្លះក៏​បាន​​ក្លាយ​ជា​តារា​​​​ល្បី​ដែរ​នៅ​​ក្នុង​ប្រទេស​ ដោយ​សារ​ពួក​គេ​មាន​សម្រស់​ស្រស់​ស្អាត។នេះគីជាតារាTomboy ៩​រូប​ដែល​ល្បី​នៅ​ប្រទេស​ថៃ៖

    ១. Patcharee “Som” Anantaweerach៖ ជា​​អ្នក​គ្រប់គ្រង​តារា​។


    ២. Puwarin “Zee” Keenan៖ ជា​តារា​កូន​កាត់​អង់គ្លេស​និង​ឥណ្ឌូណេស៊ី​ប៉ុន្តែ​គេ​​កើត​នៅ​​ខេត្ត​ភូកេត ប្រទេស​ថៃ។ បច្ចុប្បន្ន​​ជា​តារា​ម៉ូដែល​ សម្ដែង​និង​ចម្រៀង។ ទស្សនិកជន​ស្គាល់ Zeeតាម​រយៈ​បទ “Easy but Lonely” ។

    2

    ៣. . Supanat “Tina” Jintaleela៖ មាន​អាយុ​២៤​ឆ្នាំ​​និង​ជា​តារា​សម្ដែង។ Tina ធ្លាប់​សម្ដែង​ជា​តួ​ឯក​ក្នុង​រឿង “Yes or No”, “Fin Sugoi” និង“3AMpart2.” ។

    3

    ៤. Saruda “Babymild” Kiatwarawut ៖ នារី​សម្រស់​មិន​ចាញ់​បុរស​ម្នាក់​នេះ​ជា​តារា​ក្នុង​រឿង​ស៊េរី “Hormones” ។

    4

    ៥. Lalana “Jeab” Kongtoranin ៖ Jeab មាន​អាយុ​២៧​ឆ្នាំ​មាន​ធ្វើ​ឲ្យ​សារព័ត៌មាន​ភ្ញាក់​ផ្គើល​យ៉ាង​ខ្លាំង​ពេល​ ដែល​​បាន​ក្លាយ​ជា Tomboy ព្រោះ​កាល​ពី​មុន នាង​​ធ្លាប់​ជា​បវរកញ្ញា​ថៃ​ឆ្នាំ​​២០០៦។

    5

    ៦. . Sunanta “Nan” Yuraniyom ៖​មាន​អាយុ​២៣​ឆ្នាំ​ធ្លាប់​ចូល​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី ​“The Star” ៣​ដង​បរាជ័យ​ទាំង​៣​ដង។​ ប៉ុន្តែ​ចុង​ក្រោយ​នាង​បាន​ចូល​​ក្នុង​ផលិតកម្ម True Fantasia។ ចម្រៀង​ពេញ​និយម​របស់​នាង​គឺ “Make it real”។

    6

    ៧. Kluay R Siam៖ ជា​តារា​​​ចម្រៀង​ល្បី​មួយ​រូប​ ហើយ​បទ​ដំបូង​​ដែល​ទទួល​ការ​គាំទ្រ​ច្រើន​​​​គឺ “Empty Heart” មាន​អ្នក​ទស្សនា​ដល់​ទៅ​២៤​លាន​ដង។ ​​​​​

    7

    ៨.Qwaa Phunnutta៖ មាន​អាយុ​២៦​ឆ្នាំ​និង​មាន​រូបរាង​ស្រដៀង​តារា​កូរ៉េ G-Dragon។ នាង​ធ្លាប់​បង្ហាញ​មុខ​លើ​ទស្សនាវដ្ដីTomboy មួយ​នា​ពេល​កន្លង​ទៅ។

    8

    ៩.Diyar Donavanik aka Gunmila Whitesmith ៖ ជា​តារា​ម៉ូដែល។

    9
    • Blogger Comments
    • Facebook Comments
    Item Reviewed: មក​ស្គាល់​តារា​ Tomboy កំពូល​ៗ​ទាំង​៩​ប្រចាំ​ប្រទេស​ថៃ Rating: 5 Reviewed By: Unknown
    Scroll to Top