• ព័ត៌មានថ្មី

    Tuesday, December 22, 2015

    Mourinho, Pep & Giggs ​នរណា​​​គួរ​​ដឹក​នាំ​ Man Utd ​បន្ទាប់?

    ក្រោយ ​ចាញ់​ Norwich ​កាល​ពី​ថ្ងៃ​សៅរ៍ កៅអី​អ្នកចាត់ការ​ Louis van Gaal ​របស់​ក្រុម​ Manchester United កាន់​តែ​រង្គោះរង្គើ​​ខ្លាំង​ឡើង​ហើយ។ ​អ្នកចាត់ការ​សញ្ជាតិ​ហូឡង់ ដែល​ឡើង​ដឹក​នាំ​នៅ​ Old Trafford ជំនួស​ David Moyes ​​បាន​ធ្វើ​ឲ្យ​បិសាច​ក្រហម ដុន​ដាប់​យ៉ាង​ខ្លាំង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ហើយ​លោក​ក៏​អាច​នឹង​បាត់​បង់​តំណែង​ផង​ដែរ បើ​បន្ត​ចាញ់​ទៀត។


    ​បើ​តាម​ Sportmails ​បាន​បង្ហាញ​ថា បេក្ខភាព​៣​នាក់​​ដែល​នឹង​អាច​​ឡើង​ដឹក​នាំ​ក្រុម​ Man Utd បន្ត​ បន្ទាប់​ពី​ Van Gaal នោះ​គឺ៖

    ១. Jose Mourinho

    2

    ​បន្ទាប់​ពី​ត្រូវ​បាន​ក្លិប​ Chelsea បណ្ដេញ​ចេញ​ពី​តំណែង​អ្នកចាត់ការ​កាល​ថ្ងៃ​ព្រហស្បតិ៍ អ្នកចាត់ការ​រហស្សនាម​ “Special One” ​​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​​ចង់​ដឹក​នាំ​ក្រុម​ Man Utd យ៉ាង​ខ្លាំង។

    *​ស្ថិតិ​របស់​ Mourinho៖
    – ឈ្នះ​ពាន​រង្វាន់​កាល​នៅ​កីឡាករ៖ ០
    – ធ្លាប់​ដឹក​នាំ​ក្រុម៖ Benfica, Unlao de Leiria, Porto, Chelsea, Inter Milan, Real Madrid, Chelsea
    – ឈ្នះ​ពាន​រង្វាន់​ពេល​ធ្វើ​ជា​អ្នកចាត់ការ៖ ២២
    – ភាគ​រយ​ឈ្នះ​ការ​ប្រកួត៖ ៦៦%

    កំណត់ត្រា​ដឹក​នាំ​
    – ​​ប្រកួត៖ ៧៦៥
    – ឈ្នះ៖ ៥០៥
    – ស្មើ៖ ១៥៤
    – ចាញ់៖ ១០៦

    ២. Pep Guardiola

    3

    ក្លិប​ Bayern Munich បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ​ថា ​អ្នកចាត់ការ​អេស្ប៉ាញ Pep Guardiola ​នឹង​ចាក​ចេញ​នៅ​ចប់​រដូវ​កាល​នេះ។ យុទ្ធសាស្ត្រ​លេង​របស់​អតីត​អ្នកចាត់ការ​ Barcelona រូប​នេះ ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​ជួយ​ឲ្យ​ Man Utd ​មាន​ទម្រង់​លេង​ល្អ​បំផុត។

    ​*​ស្ថិតិ​របស់​ Pep៖
    – ឈ្នះ​ពាន​រង្វាន់​កាល​នៅ​កីឡាករ៖ ១៨
    – ធ្លាប់​ដឹក​នាំ​ក្រុម៖ Barcelona និង​ Baryern Munich
    – ឈ្នះ​ពាន​រង្វាន់​ពេល​ធ្វើ​ជា​អ្នកចាត់ការ៖ ២០
    – ភាគ​រយ​ឈ្នះ​ការ​ប្រកួត៖ ៧៣%

    កំណត់ត្រា​ដឹក​នាំ​
    ​​- ប្រកួត៖ ៣៧៥
    – ឈ្នះ៖ ២៧៥
    – ស្មើ៖ ៦១
    – ចាញ់៖ ៣៩

    ​៣. Ryan Giggs

    4

    ​វីរបុរស​ក្រុម​ Man Utd រូប​នេះ បាន​ធ្វើ​ជា​ជំនួយ​ការ​របស់​អ្នកចាត់ការ​ Van Gaal ​ហើយ​ Giggs គឺ​ជា​បុគ្គល​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​របស់​អ្នកគាំទ្រ​ក្រុម​បិសាច​ ក្រហម។ ​អតីត​ខ្សែ​បម្រើ​រូប​នេះ ពុំ​មាន​បទពិសោធន៍​ដឹក​នាំ​ក្រុម​ច្រើន​ទេ ប៉ុន្តែ​សមត្ថភាព​យល់​ដឹង​ពី​បាល់ទាត់​គឺ​មិន​ធម្មតា​ឡើយ។

    *​ស្ថិតិ​របស់​ Giggs៖
    – ឈ្នះ​ពាន​រង្វាន់​កាល​នៅ​កីឡាករ៖ ៣៤
    – ធ្លាប់​ដឹក​នាំ​ក្រុម៖ Manchester United (បណ្ដោះ​អាសន្ន)
    – ឈ្នះ​ពាន​រង្វាន់​ពេល​ធ្វើ​ជា​អ្នកចាត់ការ៖ ០
    – ភាគ​រយ​ឈ្នះ​ការ​ប្រកួត៖ ៥០%

    កំណត់ត្រា​ដឹក​នាំ​
    ​​- ប្រកួត៖ ៤
    – ឈ្នះ៖ ២
    – ស្មើ៖ ១
    – ចាញ់៖ ១
    • Blogger Comments
    • Facebook Comments
    Item Reviewed: Mourinho, Pep & Giggs ​នរណា​​​គួរ​​ដឹក​នាំ​ Man Utd ​បន្ទាប់? Rating: 5 Reviewed By: Unknown
    Scroll to Top