ប្រទេសចំនួន ១២ ចាប់ផ្ដើមមានដាក់ឱ្យអតិថិជនបញ្ជាទិញ ស្មាតហ្វូនជំនាន់ក្រោយ iPhone 6s និង 6s Plus ពីហាងចែកចាយហើយ នៅពេលនេះ។
ប្រទេសទាំងនោះរួមមាន អូស្ត្រាលី កាណាដា ចិន បាំរាំង អាល្លឺម៉ង់ ហុងកុង ជប៉ុន Puerto Rico សិង្ហបុរី New Zealand អង់គ្លេស និងអាមេរិក។
នៅអាមេរិកដើម្បីទទួលបានស្មាត អតិថិជនត្រូវបង់២៧ ឬ ៣១ ដុល្លារប្រចាំខែ ពីគេហទំព័រ Apple.com និងតាមបណ្ដាហាងចែកចាយរបស់ Apple រយៈពេល២៤ ខែ។
iPhone 6s and 6s Plus មានបីជម្រើសដូចជា 16GB, 64GB និង128GB មានពណ៌ប្រាក់ មាស ប្រផេះ និងពណ៌មាស (Rose gold)។ ក្រៅពីស្មាតហ្វូនទាំងពីរប្រភេទនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់អាមេរិកនឹងមានលក់គ្រឿងបន្លាស់ ជាច្រើនទៀត៕