ក្លិប ស្ដេចស Real Madrid គឺជាក្រុមដែលមានតម្លៃជើងកីឡាករសរុបថ្លៃដាច់គេបំផុត ក្នុងចំណោមក្លិបដែលលេងនៅលីកកំពូលអឺរ៉ុបទាំង៥ ខណៈដែលនៅលីកអង់គ្លេស ក្លិបមេឃខៀវ Manchester City មានតម្លៃលើក្លិប Manchester United ថែមទៀត។ នេះបើតាមការវិភាគថ្មីរបស់ Football Observatory នៅប្រទេសស្វីស។
Real Madrid ដែលមានតារាឆ្នើម២រូប មានតម្លៃខ្លួនថ្លៃបំផុតលើលោក Gareth Bale និង Cristiano Ronaldo មានតម្លៃរហូតដល់៤២៨,៥លានផោន (៦៥១លានដុល្លារ) ឈរលើកំពូលតារាង ខណៈដែលក្លិបគូប្រជែងក្នុងស្រុក FC Barcelona ស្ថិតនៅលេខ៦ មានតម្លៃ២៨៧,៦លានផោន (ជិត៤៣៧លានដុល្លារ)។
ចំណែកឯនៅអង់គ្លេសវិញ Man City ដែលទើបតែទិញ Kevin De Bruyne ៥៤,៥លានផោន (៨២,៨លានដុល្លារ) ស្ថិតនៅចំណាត់ថ្នាក់លេខ២ មានតម្លៃសរុប៤០៨,៨លានផោន (៦២១លានដុល្លារ) ខណៈដែល Man Utd នៅលេខ៣ មានតម្លៃ៣៨៩,១លានផោន (៥៧៩លានដុល្លារ)។ រីឯ Liverpool និង Arsenal ក៏ស្ថិតក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង១០ផងដែរ៕
សូមទស្សនាតារាងក្លិបទាំងអស់ខាងក្រោម៖