Cristiano Ronaldo បានក្លាយខ្លួនជាកំពូលកីឡាករបាល់ទាត់ម្នាក់ទៅហើយនាពេល បច្ចុប្បន្ននេះ។ តែគួរឱ្យសោកស្ដាយ ឪពុករបស់គេឈ្មោះ Jose Dinis Aveiro មិនបានឃើញកិត្តិយសរបស់កូននោះទេ ព្រោះថាលោកបានលាចាកលោក តាំងពីឆ្នាំ២០០៥ម៉្លេះ។
ដើម្បីជាខួបគម្រប់១០ឆ្នាំ Ronaldo បានសរសេរពាក្យមួយឃ្លាបង្ហោះក្នុង Instagram និង Facebook របស់ខ្លួនថាអរគុណដល់លោកឪពុកដែលតែងតែនៅក្នុងចិត្តរបស់កូនជា និច្ច។ ក្រៅពីពាក្យដ៏មានន័យមួយឃ្លានេះ គឺមានអមដោយរូបមួយសន្លឹក ដូចបង្ហាញខាងក្រោម។