រូបភាព គួរឲ្យសង្វេគជាច្រើនសន្លឹកនៃស្វាហ្គោរីឡាមួយក្បាលដែលគេបង្ហោះ លើប្រព័ន្ធអ៊ីនធឺណិត បានធ្វើឲ្យមនុស្សមិនតិចនោះទេ បញ្ចេញអារម្មណ៍អាណិតចំពោះស្វាមួយក្បាលនេះ ក្រោយពីឃើញវាសម្រក់ទឹកភ្នែកឱបបុរសស្បែកខ្មៅម្នាក់នៅកណ្ដាល ព្រៃ ក្នុងប្រទេសកុងហ្គោ។
បុរសជាអ្នកល្បាតព្រៃឈ្មោះ Partrick Karabaranga បានធ្វើឲ្យស្វាហ្គោរីឡាភ្នំ មានភាពកក់ក្ដៅក្នុងចិត្ត បន្ទាប់ពីម្ដាយរបស់វាត្រូវបានក្រុមព្រានព្រៃសម្លាប់ ទុកឲ្យកំព្រាម្នាក់ឯង។
បុរសរូបនេះបានង្ហាញក្ដីអាណិតមេត្តាដល់ស្វាកម្សត់នេះ ដោយដាក់ដៃលើស្មាស្វា ឲ្យស្វាដេកលើភ្លៅ និងឲ្យស្វាឱបក ដើរទៅរកកន្លែងថ្មី ដែលធ្វើឲ្យគ្រប់គ្នាក្ដុកក្ដួលចិត្តយ៉ាងខ្លាំង។
មិនមានតែស្វាកម្សត់មួយក្បាលនេះទេ តែនៅមានជាច្រើនទៀតដែលបាត់បង់ម្ដាយ ក្នុងឧទ្យានជាតិ Virunga នៃសាធារណរដ្ឋកុងហ្គោ ដោយសារការកាប់បំផ្លាញព្រៃឈើ បណ្ដាលឲ្យសត្វជាច្រើនបាត់បង់ជីវិតតាមនោះដែរ៕
មេស្វាដែលត្រូវក្រុមព្រានព្រៃសម្លាប់