ថ្វីបើ ក្រសួងអប់រំ យុវជន និងកីឡា កែទម្រង់ស៊ីជម្រៅ រឹតបន្តឹងក្នុងការប្រលង មិនឱ្យសិស្សលួចចម្លងគ្នា និង យកសំណៅឯកសារចូលក្ដី ក៏សិស្សពូកែៗនៅតែមានសមត្ថភាពអាចធ្វើបានល្អ ដោយបានទទួលពិន្ទុពេញ។ មានព័ត៌មានថា លោកគ្រូមួយរូបបានកែចំ សិស្សបាក់ឌុបគណិតវិទ្យាឆ្នាំ ២០១៥ ម្នាក់ ដោយសិស្សនោះទទួលបានពិន្ទុ ១២៥/១២៥ ពេញ។
ព័ត៌មាននេះត្រូវបានទម្លាយឱ្យដឹង ដោយ Page រៀនគណិតវិទ្យាតាមអ៊ីនធឺណិត។ Page ដ៏ពេញនិយម ដែលមានអ្នក Like ជាង ៧ ម៉ឺននាក់ មួយនេះបង្ហោះថា “រកឃើញហើយថ្ងៃនេះ (ថ្ងៃ ១ ខែកញ្ញា)…កែប៉ះសិស្សម្នាក់ ទទួលបាន ១២៥/១២៥ លើមុខវិជ្ជា គណិតវិទ្យា…”។
ប្រភពដដែលបានឱ្យដឹងទៀតថា បន្ទាប់ពីមានអ្នកជាប់ពិន្ទុ ១២៥/១២៥ ពេញ ក៏មានសិស្សជាច្រើនផងដែរ បានពិន្ទុ ០០ (សូន្យ) និង ០១ ដែរ ដែលនេះជាដំណឹងគួរឱ្យសោកស្ដាយ។