តារា ឆ្នើម Lionel Messi របស់ក្លិប FC Barcelona និង Cristiano Ronaldo របស់ក្លិប Real Madrid បានជាប់នៅក្នុងសៀវភៅកំណត់ត្រាពិភពលោកឆ្នាំ២០១៦ (Guinness World Records 2016) ប្រភេទផ្សេងៗគ្នា។
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន វ័យ២៨ឆ្នាំ Messi បានជាប់កំណត់ត្រា ជាកីឡាករដែលស៊ុតបានច្រើនគ្រាប់ជាងគេ នៅ UEFA Champions League ដោយស៊ុតសរុបបាន៧៧គ្រាប់ នៅក្របខ័ណ្ឌកំពូលអឺរ៉ុប។
រីឯកីឡាករជម្រើសជាតិព័រទុយហ្គាល់ CR7 វិញ ក៏មិនធម្មតាដែរ ពោលគឺជាប់កំណត់ត្រាពិភពលោកដល់ទៅ២ឯណោះ។ កំណត់ត្រាទី១ របស់ខ្សែបម្រើប្រយុទ្ធវ័យ៣០ឆ្នាំគឺ ស៊ុតហ៊ែតទ្រីក (Hat-tricks) ច្រើនជាងគេបំផុតនៅក្របខ័ណ្ឌ Spanish Primera Liga (២៧ដង) និងកំណត់ត្រាទី២ ជាកីឡាករ ដែលមានចំនួនអ្នក Like និង Follow ច្រើនជាងគេនៅលើ Facebook និង Twitter។
នេះគឺជាសមិទ្ធផលមួយផ្សេងទៀត សម្រាប់តារាឆ្នើមលំដាប់ពិភពលោកទាំង២រូបខាងលើនេះ ដែលតែងតែមានវត្តមាន ប្រជែងគ្នាយកពានរង្វាន់ធំៗជាច្រើន៕