នៅ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ Matchstix ដែលជាកម្មវិធីបណ្ដាញសង្គមថ្មីរបស់ប្រទេសកម្ពុជាបានចូលខ្លួនមក ដោយចាប់ផ្តើមនូវមិត្តភាពថ្មី និងបង្កើតទំនាក់ទំនងដ៏ថ្មីស្រឡាង។ កម្មវិធី Matchstix នេះបានជះឥទ្ធិពលដល់ការបង្កើតមិត្តថ្មី ដែលកើនឡើងជាលំដាប់។
នៅថ្ងៃទី១៥ សីហា នេះ ពីរសប្ដាហ៍បន្ទាប់ពីការចេញឱ្យប្រើប្រាស់នូវកម្មវិធី Matchstix លើ Google Play Matchstix បានប្រារព្ធឡើងនូវពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅឯ The Summer ដែលទាក់ទាញអ្នកគាំទ្រមកចូលរួមដល់ទៅ ៦០០ នាក់ អ្នកប្រើប្រាស់ តារាល្បី និងភ្ញៀវ VIP ផ្សេងទៀត។ កម្មវិធីជប់លៀងបែបរបាំងម៉ាស ត្រូវបានបញ្ចប់យ៉ាងជោគជ័យដោយមានដូចជា រហស្សកម្ម ការផ្លុំភ្លើង គ្រូទាយ តារាបង្ហាញម៉ូដ (Top Models) និងមានប្រព័ន្ធផ្សព្វផ្សាយដែលបានធ្វើការថតជាប់នូវបណ្ដាអ្នក គាំទ្រប្រមាណ ៤ពាន់នាក់។ សម្រាប់វិធីសាស្ត្រទីផ្សាររបស់ Matchstix បង្កើតឡើងដោយមាននូវ Matchstix Brand Champions អ្នកដែលមានឥទ្ធិពលក្នុងសង្គមត្រូវបានជ្រើសយកយ៉ាងសម្រិតសម្រាំង ដើម្បីឱ្យត្រូវនូវការពេញចិត្តរបស់អ្នកប្រើប្រាស់ក្មេងចាស់ ដែលត្រៀមខ្លួនរួមជាស្រេចក្នុងការទទួលយកនូវវត្តមានរបស់កម្មវិធី ទំនាក់ទំនងគ្នាក្នុងប្រទេសកម្ពុជា។
ប្រធានចាត់ចែងកម្មវិធី Matchstix លោក Keeyan Admana បានបង្ហាញពីភាពមិនភ្ញាក់ផ្អើលទៅលើវត្តមានដ៏សម្បើមនៃការចូលរួម នៅឯកម្មវិធីជប់លៀងដាក់ឱ្យដំណើរការ និងការចូលរួមយ៉ាងសស្រាក់សស្រាំនោះទេ ដោយលោកបានលើកឡើងថា “នេះគឺជាអ្វីដែលយើងបានដឹងរួចមកហើយ ដោយយោងលើការចាប់អារម្មណ៍ និងភាពល្បីល្បាញ ដែលអាចទាក់ទាញអ្នកគាំទ្រពីរបីថ្ងៃមុនកម្មវិធី ដោយសារសំបុត្រចំនួនរាប់រយសន្លឹកត្រូវបានចែកអស់ក្នុងរយៈពេល ប្រមាណប៉ុន្មានម៉ោងតែប៉ុណ្ណោះ”។
ក្នុងកំឡុងថ្ងៃបន្ទាប់នៃការដាក់សម្ពោធឱ្យដំណើរការ Matchstix បានចេញនៅលើប្រព័ន្ធ iOS ហើយ Matchstix បានទទួលតំណែងលំដាប់កំពូលជាកម្មវិធី (App) ដែលទាញយកដោយឥតគិតថ្លៃសម្រាប់ iOS ដោយយោងតាម appannie.com។ នេះគឺជាភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់មួយសម្រាប់ App ថ្មីក្នុងទីផ្សារកម្ពុជា។ លោក Admana បានបង្ហាញពីសេចក្ដីសោមនស្សរីករាយលើភាពជោគជ័យនេះ ហើយរូបលោកផ្ទាល់ក៏បាននិយាយថា “សូមអបអរសាទរដល់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា សម្រាប់ការចូលរួមចំណែកក្នុងការធ្វើឱ្យកម្មវិធីក្នុងស្រុកនេះ អាចឈរលំដាប់កំពូលឈ្នះកម្មវិធីធំៗដូចជា Facebook, Line និង YouTube ក្នុងប្រទេសកម្ពុជា”។
បើពិនិត្យទៅលើស្ថិតិសំខាន់ៗ មួយចំនួនដែលបង្ហាញពីការកើនឡើងនៃ Matchstix ក្នុងពេលបច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ដល់ទៅ ៤០ ០០០ នាក់ ហើយចំនួនទាំងនោះ គឺកើនឡើងជារៀងរាល់ថ្ងៃ។ ចំនួននៃការភ្ជាប់ទំនាក់ទំនងដោយ Matchstixគឺមានកំណើនលើសពី ២៨ ០០០គូរ។ ចំនួននៃការ “Swipes” ដើម្បី Like ឬ Dislike មានប្រមាណ ១៦០ ០០០ ក្នុងមួយថ្ងៃ។ ចំនួនសរុបនៃ Profile ដែលត្រូវបានគេ Swipe “Like” គឺមានដល់ ៤លាននាក់ហើយ។ ដោយយោងតាមទិន្នន័យទាំងនេះ Matchstix ដូចជាទទួលបានជោគជ័យលើសពីការរំពឹងទុក។ “ប្រសិនបើចង់ដឹងថាកម្មវិធីនេះវាមានឥទ្ធិពលយ៉ាងណានៅក្នុង ប្រទេសកម្ពុជា គ្រាន់តែក្នុងរយៈ៣សប្តាហ៍ ទទួលបានចំនួន៤លាន Likes ដើម្បីភ្ជាប់។ នេះបញ្ជាក់ឱ្យច្បាស់ពីការចាប់អារម្មណ៍ពីប្រជាជនកម្ពុជា”។
សន្ទុះដ៏ខ្លាំងក្លានៃ Matchstix គឺបានរីកសាយទៅដល់ក្រៅពីទីក្រុងភ្នំពេញ។ Matchstix ទទួលបាននូវអ្នកប្រើប្រាស់ថ្មីនៅតាមបណ្ដាខេត្តជាមួយនឹងកំណើនដ៏ គួរឱ្យភ្ញាក់ផ្អើល។ យើងមាននូវផែនការ និងយុទ្ធនាការក្នុងការបង្កើនកម្មវិធី Matchstix ឱ្យមានសន្ទុះមិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែហួសដែនកំណត់ដល់ក្រៅប្រទេសថែមទៀតផង។ លោក Admana បន្ថែមថា “យើងចង់បង្កើតនូវប្រព័ន្ធទំនាក់ទំនងសង្គមបែប Online ក្នុងស្រុកដ៏ធំផ្តាច់គេ។ យើងបានទទួលជោគជ័យក្នុងការដាក់ឱ្យដំណើរការ និងចាប់ផ្តើមឡើងនៅទីតាំងដ៏ត្រឹមត្រូវ។ ប្រសិនបើមុខជំនួញណាចាប់អារម្មណ៍ក្នុងការធ្វើជាដៃគូជាមួយពួក យើង យើងរីករាយក្នុងការពិភាក្សា”។
Matchstix គឺបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដៅយកប្រទេសជិតខាង គឺប្រទេសមីយ៉ាន់ម៉ា។ ការទទួលស្វាគមន៍ Matchstix ក្នុងប្រទេសកម្ពុជា បានបង្កើតនូវភាពវិជ្ជមាន ដែលធ្វើឱ្យប្រទេសជិតខាងមានការចាប់អារម្មណ៍មកលើកម្មវិធី Matchstix។ លោក Admana និយាយថា “ប្រទេសមីយ៉ាន់ម៉ា គឺជាប្រទេសបន្ទាប់។ ទុកពេលឱ្យយើងពីរ ទៅបីខែ ហើយនៅពេលដែលអ្នកធ្វើដំណើរទៅកាន់ប្រទេស មីយ៉ាន់ម៉ា អ្នកអាចរកឃើញមិត្តភ័ក្ដិធ្វើដំណើរថ្មីៗ មិត្តភ័ក្ដិថ្មីៗ ឬប្រហែលរកឃើញនូវមនុស្សពិសេស ដើម្បីទាក់ទងជាមួយ”។ កម្មវិធី Matchstix គឺកំពុងឈានជើងមកកាន់ប្រទេសមីយ៉ាន់ម៉ា។ Matchstix គឺត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកនូវសមិទ្ធផលថ្មី និងជាភាពកត់ចំណាំដែលមិនអាចបំភ្លេចបាននៅប្រទេសមីយ៉ាន់ម៉ា។
Matchstix គឺជាផលិតផលរបស់ក្រុមហ៊ុន Mobimedia (Cambodia) Limited, Phnom Penh។ សម្រាប់ព័ត៌មានបន្ថែមចូលទៅកាន់គេហទំព័រ www.mobimedia.com.au។ សម្រាប់ព័ត៌មានអំពី ចូលទៅកាន់ www.matchstixapp.com ឬលើទំព័រហ្វេសប៊ុករបស់ Matchstix តាមរយៈ facebook.com/matchstixapp។
សម្រាប់តម្រូវការរូបភាពគុណភាពច្បាស់និងសំណួរដែលត្រូវបានសួរ ជាញឹកញាប់ក្នុងការចុះផ្សាយព័ត៌មាន សូមផ្ញើជាអ៊ីមែលមកកាន់ info@matchstixapp.com។