សម្រាប់ការប្រកួតរវាងក្រុមម្ចាស់ផ្ទះជប៉ុន និងកម្ពុជាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥នេះ អ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជាអាចចូលរួមទស្សនាបានដោយសេរី នៅកោះពេជ្រ ចាប់ពីវេលាម៉ោង៤:០០តទៅ ដែលមានបំពាក់ដោយ LED ខ្នាតធំ និងការប្រគំតន្ត្រីដ៏អស្ចារ្យដែលមានលោក ខេមរៈ សិរីមន្ត ចួលរួមសម្ដែង ដើម្បីចូលរួមគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកវគ្គជម្រុះប្រចាំតំបន់ អាស៊ីជុំទី២ ជើងទី១ ក្នុងពូល E ។
ផ្ទាំង LCD ( រូបថត៖ Nisith San)
ការរៀបចំបញ្ចាំង LED ខ្នាតធំ និងការប្រគំតន្ត្រីនេះរៀបចំឡើងដោយស្ថានីយទូរទស្សន៍បាយ័ន និងក្រុមហ៊ុនស្រាបៀរកម្ពុជាដែលនាំតារាល្បីៗ មួយចំនួនចូលរួមសម្ដែងដូចជាតារាចម្រៀងលោក ខេមរៈ សិរីមន្ត និងតារាល្បីៗ ជាច្រើនដួងទៀត។ លើសពីនេះក៏មានការចូលរួមពីកីឡាករបាល់ទាត់លេចធ្លោក្នុងក្រុម ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំចំនួន៤រូបគឺអ្នកចាំទី អ៊ុំ សេរីរ័ត្ន ច្រឹង ពលរដ្ឋ អ៊ុំ វិចិត្រ និង ទូច រ៉ូម៉ា។ កីឡាករទាំង៤ នាក់មកពីក្លិបក្រសួងការពារជាតិ ហើយអ្នកគាំទ្រអាចចូលរួមថតរូបជាអនុស្សាវរីយ៍ជាមួយពួកគេបាន។
កម្មវិធីប្រកួតរវាងម្ចាស់ផ្ទះជប៉ុន និងកម្ពុជា ចាប់ផ្ដើមដំណើរការនាវេលាម៉ោង ៥:២៥នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ នៅកីឡដ្ឋាន Saitama Stadium ប្រទេសជប៉ុន ដែលទទួលសិទ្ធផ្សាយបន្តតាមរយៈទូរទស្សន៍បាយ័ន BTV ៕
លោក ខេមរៈ សិរីមន្ត (កំពុងសម្ដែងលើឆាក)
កីឡាករកម្ពុជាទាំង៤រូប (Nisith San)