ក្រុម កីឡាករនៃក្រុមជម្រើសជាតិជប៉ុន បានជួបជុំគ្នាហ្វឹកហាត់កាលពីថ្ងៃទី៣១ សីហា និង១ កញ្ញាម្សិលមិញនេះ ដើម្បីត្រៀមជួបក្រុមជម្រើសជាតិកម្ពុជាក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ២០១៨ ជុំទី២ តំបន់អាស៊ី។ ការប្រកួតដែលនឹងផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV នេះ ធ្វើឡើងនៅកីឡដ្ឋាន Saitama Stadium 2002 វេលាម៉ោង១៩:២៦នាទី ថ្ងៃព្រហស្បតិ៍ស្អែកនេះ (ម៉ោង៥:២៦នាទីល្ងាចនៅកម្ពុជា)។
ក្នុងចំណោមកីឡាករជប៉ុនទាំង២៣នាក់ដែលត្រូវបានលោកគ្រូបង្វឹក Vahid Halilhodzic កោះហៅចូលក្រុមជម្រើសជាតិនេះ មាន១៣នាក់ជាកីឡាករដែលលេងនៅលីកកំពូលជប៉ុន (J-League), ៦នាក់ លេងនៅលីកកំពូលអាល្លឺម៉ង់ (Bundesliga), ២នាក់លេងនៅ លីកកំពូលអ៊ីតាលី (Serie A) និង ២នាក់ទៀតលេងនៅលីកកំពូលអង់គ្លេស (Premier League)។
ចង់ដឹងថាក្រុមជប៉ុនដែលត្រូវបានគេចាត់ទុកថាជាក្រុមយក្សមួយ នៅអាស៊ី ហ្វឹកហាត់បែបណាមុនប៉ះកម្ពុជា សូមមើលវីដេអូខាងក្រោមនេះ៖
ប្រិយមិត្តសាកទាយលមើល៍ ថាតើក្រុមកម្ពុជា អាចទប់ទល់នឹងក្រុមម្ចាស់ផ្ទះជប៉ុនបានឬយ៉ាងណា?