ក្រុម ដែលកំពុងឈរលើកំពូលតារាងលីកអង់គ្លេស Manchester City ត្រូវក្រុមសេះបង្កង់អ៊ីតាលីចូលស៊ីដល់ក្នុងដី ដោយលទ្ធផល ១ទល់នឹង២ ក្នុងវគ្គប្រកួតសន្សំពិន្ទុ UEFA Champions League ពូល D កាលពីយប់មិញ។
Man City ជាអ្នកមានគ្រាប់បាល់មុន ដោយការធ្វើឲ្យចូលទីខ្លួនឯង ដោយកីឡាករ Chiellini នៅនាទីទី៥៧។ ប៉ុន្តែនៅនាទីទី៧០ Mandzukic រកបានមួយគ្រាប់វិញ ឲ្យ Juventus តាមស្មើ១ទល់នឹង១។ នៅនាទីទី៨១ ក្រុមភ្ញៀវបានធ្វើឲ្យក្រុមម្ចាស់ផ្ទះខកចិត្ត ដោយការថែមមួយគ្រាប់ទៀតដោយកីឡាករ Morata ហើយលទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួត។