La Liga ជាក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញដែលមានពោរពេញដោយកីឡាករល្បីៗដូចជា Lionel Messi របស់ក្រុម Barcelona និង Cristiano Ronaldo របស់ក្រុម Real Madrid ជាដើម។ ដោយសារតែមានវត្តមានកីឡាករដ៏មានប្រជាប្រិយភាពនេះដែរ បានធ្វើឱ្យក្លិបយក្សទាំងពីររកចំណូលបានយ៉ាងច្រើន ពោលគឺរដូវកាលកន្លងផុតទៅមុននេះ Real Madrid រកបាន៥៣០លានអឺរ៉ូ (ជាង៥៩៣លានដុល្លារ) និង Barcelona រកបាន ៥១០លានអឺរ៉ូ (ជាង៥៧០លានដុល្លារ)។
ទន្ទឹមនឹងរកបានច្រើននេះដែរ ក្លិបទាំងពីរខាងលើក៏ត្រូវចំណាយច្រើនវិញផងដែរទៅលើប្រាក់ បៀវត្សរ៍របស់កីឡាករ។ ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករ១០នាក់ដែលមានប្រាក់ចំណូលប្រចាំ ឆ្នាំច្រើនជាងគេនៅ La Liga ៖
ឈ្មោះកីឡាករ
|
ក្លិប
|
ប្រាក់ចំណូលប្រចាំឆ្នាំ
|
Lionel Messi
|
Barcelona
|
២០លានអឺរ៉ូ
|
Cristiano Ronaldo
|
Real Madrid
|
២០លានអឺរ៉ូ
|
Gareth Bale
|
Real Madrid
|
១២លានអឺរ៉ូ
|
Luis Suarez
|
Barcelona
|
១០លានអឺរ៉ូ
|
Sergio Ramos
|
Real Madrid
|
១០លានអឺរ៉ូ
|
Neymar
|
Barcelona
|
៨,៨លានអឺរ៉ូ
|
Karim Benzema
|
Real Madrid
|
៨លានអឺរ៉ូ
|
Andres Iniesta
|
Barcelona
|
៧,៥លានអឺរ៉ូ
|
Ivan Rakitic
|
Barcelona
|
៧លានអឺរ៉ូ
|
Toni Kroos
|
Real Madrid
|
៧លានអឺរ៉ូ
|
ប្រាក់បៀវត្សប្រចាំឆ្នាំរបស់ Messi និង Ronaldo ក្នុងមួយឆ្នាំគឺស្មើនឹងប្រាក់ចំណូលរបស់ក្លិប Levante និង Rayo ទៅហើយ ដោយសារតែក្លិបទាំងពីរនេះរកបានតែ២០លានអឺរ៉ូប៉ុណ្ណោះក្នុងមួយ ឆ្នាំ។ ចំណែកឯ Eibar វិញរកបានតែ១៨លានអឺរ៉ូប៉ុណ្ណោះកាលពីឆ្នាំមុន។