David Beckham បានបង្ហោះវីដេអូមួយកាលពីយប់មិញនេះ ដែលមានកុមារកម្ពុជាម្នាក់ជាអ្នកនិយាយរៀបរាប់ពីទុក្ខលំបាកផ្សេង ៗដែលរូបគេដឹង និងកំពុងជួបប្រទះប្រាប់ដល់ពិភពលោកទាំងមូល។
នៅខាងលើវីដេអូនោះដែរ អគ្គរាជទូតរបស់ UNICEF រូបនេះបាននិយាយថា៖ “ក្នុងនាមជាឪពុកម្នាក់ វាពិតជាឈឺចាប់ខ្លាំងណាស់នៅពេលដឹងថាមានក្មេងៗកំពុងតែរងគ្រោះ ដោយសារអំពើហិង្សា និងការរំលោភបំពានផ្សេងៗ។ ខ្ញុំពិតជាមានមោទនភាពណាស់ក្នុងការនិយាយថាខ្ញុំនឹងទៅ UN នៅសប្ដាហ៍ក្រោយនេះជាមួយ UNICEF ដើម្បីឱ្យច្បាស់ថាសំឡេងរបស់ក្មេងៗនេះ ត្រូវពួកគេស្ដាប់ឮ និងមេដឹកនាំលើលោកនេះឱ្យដឹងជួយការពារក្មេងៗពីគ្រោះថ្នាក់”។
ចង់ដឹងច្បាស់ថាវីដេអូក្មេងកុមារនៅកម្ពុជានិយាយអ្វីខ្លះ សូមទស្សនាវីដេអូទាំងអស់គ្នា៖