ផលិតផលរបស់ក្រុមហ៊ុន Apple ដូចជា iPhone និង iPad គឺត្រូវបានរចនាឡើងដោយមានជម្រើសទំហំផ្ទុកទិន្នន័យ 16 GB, 64GB, និង 128GB។ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ ដែលត្រូវការផ្ទុកទិន្នន័យធំ ទំហំផ្ទុកទាំងនេះមិនគ្រប់គ្រាន់សម្រាប់ពួកគេទេ។ ដូច្នេះខាងក្រោមនេះគឺជាឧបករណ៍ផ្ទុកទិន្នន័យបន្ថែមចំនួនបួន ម៉ូដែល ដែលត្រូវបានរចនាឡើងមានភាពងាយស្រួលប្រើប្រាស់ និងយកតាមខ្លួន។
Seagate Wireless
Seagate Wireless គឺជាឧបករណ៍ផ្ទុកទិន្នន័យបន្ថែមដែលអាចដំណើរការជាមួយនឹង iPhone ឬ iPad បានតាមរយៈប្រព័ន្ធ Wi-Fi ។ នៅពេលដែលបើកដំណើរការវា វានឹងបង្កើត Wi-Fi Network ។ នៅពេលដំណើរការភ្ជាប់ iPhone និង iPad អ្នកប្រើប្រាស់អាចដំណើរការទិន្នន័យ File បានតាមរយៈកម្មវិធី Seagate Media Manager។ Seagate Wireless គឺមានជម្រើសទំហំ 500GB តម្លៃ ១៣០ ដុល្លារ។ Seagate Wireless មានលក់នៅលើគេហទំព័រ seagate។
Wireless Plus
Seagate Wireless Plus ដូចទៅនឹង Seagate Wireless ដែរ ប៉ុន្តែវាមានច្រើនជម្រើសដូចជា ជម្រើសទំហំ 500GB តម្លៃ ១៥០ ដុល្លារ, 1TB តម្លៃ១៦០ ដុល្លារ, និង 2TB តម្លៃ ២០០ ដុល្លារ។ Seagate Wireless Plus មានលក់នៅលើគេហទំព័រ seagate ។
Leef iBridge
ចំណែកឯ Leef iBridge គឺត្រូវបានរចនាឡើងដោយដោតទៅនឹងរន្ធ Lightning។ Leef iBridge មានទំហំតូចងាយដាក់តាមខ្លួន។ នៅពេលដែលដោតវាចូលទៅនឹង iPhone ឬ iPad វានឹងដំឡើង និងដំណើរការកម្មវិធី Leef app ដូច្នេះអ្នកប្រើប្រាស់ងាយក្នុងការគ្រប់គ្រងដំណើរការទិន្នន័យ។ iBridge មានទំហំចាប់ពី 16GB តម្លៃ ៦០ ដុល្លារ ដល់ 256GB តម្លៃ ៤០០ ដុល្លារ។ Leef iBridge មានលក់នៅលើគេហទំព័រ leefco ។
SanDisk iXpand Flash Drive
SanDisk iXpand Flash Drive គឺស្រដៀងទៅនឹង Leef ដែរ ដោយវាប្រើខ្សែដោតភ្ជាប់ជាមួយនឹងរន្ធ, with Lightning និងខ្សែ USB 2.0 ហើយវាអាចដំណើរការជាមួយនឹង iPhone ឬ iPad បានតាមរយៈកម្មវិថី iXpand app ហើយវាមានសុវត្ថិភាពដោយការប្រើ passcode ឬ Touch ID ក្នុងកម្មវិធីនេះ។ iXpand មានជម្រើសទំហំពី 16GB តម្លៃ ៦០ ដុល្លារ ទៅ 128GB តម្លៃ ១៦០ ដុល្លារ។ SanDisk iXpand Flash Drive មានលក់នៅលើគេហទំព័រ amazon។