ក្រុម ហ៊ុន Microsoft បាននិយាយកាលពីខែមុនថា ក្រុមហ៊ុននឹងចេញ Windows 10 ឲ្យដំណើរការនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ប៉ុន្តែកាលថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកមួយនេះ បានប្រកាសជាថ្មីថា អ្នកគ្រប់គ្នាពុំទាន់អាច upgrade បាននៅឡើយទេតាមពេលកំណត់ពោលគឺត្រូវពន្យារពេល៣ថ្ងៃទៀត។
ការចេញ Windows ជំនាន់ថ្មីយឺតពេកនេះ ត្រូវបានគេជឿថា Windows 10 នឹងមានតម្រូវការកាន់តែខ្ពស់ ខណៈដែល Microsoft រំពឹងថានឹងមានអ្នកប្រើប្រាស់ Windows 10 នៅលើកុំព្យូទ័រ ១ពាន់លានគ្រឿង ក្នុងរយៈពេល ២ទៅ៣ឆ្នាំខាងមុខ។
នាយកប្រតិបត្តិ Windows លោក Terry Myerson បាននិយាយថា៖ “យើងត្រូវតែធ្វើឲ្យអ្នកទាំងអស់ ទទួលបាននូវការ upgrade ដ៏អស្ចារ្យ។ យើងបានខិតខំអត់ធ្មត់ ទាំងអារម្មណ៍រំភើប ហើយយើងពិតជាមិនអាចរង់ចាំផ្ដល់ជូន Windows 10 ដល់អ្នកទាំងអស់គ្នា ក្នុងពេលឆាប់ៗបានឡើយ”។
Microsoft បានប្រកាសជាផ្លូវការម្ដងទៀតថា គ្រប់ក្រុមហ៊ុន និងសាលារៀនទាំងអស់ នឹងអាចចាប់ផ្ដើម upgrading Windows 10 នេះបាន នៅថ្ងៃទី០១ ខែសីហាខាងមុខ៕