តារាម៉ូដែលជាង ១០០នាក់បានចូលរួមក្នុងកម្មវិធីបវរកញ្ញាប៊ីគីនីពិភពលោក ២០១៥ (Miss Bikini Global 2015) ជុំទីមួយ នៅទីក្រុង Wuhan ខេត្ត Hubei កាលពីល្ងាចថ្ងៃសៅរ៍។
យោងតាមសារព័ត៌មាន Changjiang Net តារាម៉ូដែលជាបេក្ខនារីទាំងនេះបានមកពីទីក្រុងផ្សេងៗទូទាំង ប្រទេសចិន រួមមានទីក្រុង Beijing, Shanghai, Dalian, Xi’an, Chengdu, Taiyuan និង Wuhan។ បេក្ខនារីចំនួន ២០នាក់ត្រូវបានជ្រើសរើស សម្រាប់ការប្រកួតវគ្គបន្ត ហើយបេក្ខនារី៣រូបនឹងត្រូវជ្រើសរើសសម្រាប់វគ្គផ្ដាច់ព្រ័ត្រ ថ្នាក់ជាតិ។ បេក្ខនារីវ័យក្មេងបំផុតក្នុងកម្មវិធីនេះមានអាយុ ១៦ឆ្នាំ៕