ខ្សែ ជីវិតរបស់អតីតតារាបាល់ទាត់ពិភពលោក David Beckham បានបង្ហាញរៀបរាប់នៅក្នុងវីដេអូគំនូរតុក្កតាថ្មីមួយ ដោយ Channel YouTube ឈ្មោះ Campeones។ វីដេអូនោះ បាននិយាយជាភាសាអេស្ប៉ាញ ដែលនិយាយពីជីវិតក្នុងវិស័យបាល់ទាត់ របស់ Beckham តាំងពីនៅក្រុម Manchester United, Real Madrid, Los Angeles និង PSG ជាដើម។
យ៉ាងណាក្ដី ក្រៅពីវិស័យបាល់ទាត់ វីដេអូតុក្កតាមួយនេះ ក៏បាននិយាយពីជីវិតអាពាហ៍ពិពាហ៍ជាមួយភរិយាបច្ចុប្បន្ន អ្នកស្រី Victoria និងការសហការផ្នែកទីផ្សារក្នុងការផ្សព្វផ្សាយស្ប៉តពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនមួយចំនួនដូចជា Armani, Adidas និង Calvin Klein ផងដែរ៕
តោះ! ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖