ស្បែក
ស្រអាប់មិនស្រស់ថ្លា គឺជាបញ្ហាសម្រស់នៃមនុស្សជាច្រើន
ជាពិសេសគឺមនុស្សស្រីតែម្ដង។ ក្រៅពីវិធីព្យាបាល និងថែទាំផ្សេងៗ
ការញ៉ាំអាហារដែលត្រឹមត្រូវ
ក៏អាចជួយឲ្យស្បែកភ្លឺស្រស់ថ្លាបានផងដែរ។ អាហារទាំងនោះ
មានដូចខាងក្រោម៖
១. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិភាគច្រើន មានផ្ទុកសារធាតុវីតាមីន B ជាតិ Biotin
ដែលជួយការពារកុំឲ្យស្បែកស្ងួត។
ក្រៅពីនេះគ្រាប់ធញ្ញជាតិមានសារធាតុប្រឆាំងអុកស៊ីតកម្មអាចបង្ការ
ពីបញ្ហាមុនលើស្បែក និងធ្វើឲ្យស្បែកស្រស់ថ្លាឡើង។
២. ទឹកដោះពពែ
ក្រៅពីមានរសជាតិឆ្ងាញ់ ទឹកដោះពពែអាចជំនួយដល់ស្បែក
ដោយវាជាប្រភពនៃវីតាមីនA និងវីតាមីនE
ដែលជួយរក្សាសំណើមដល់ស្បែកឲ្យភ្លឺរលោង។
ទឹកដោះពពែក៏ជួយការពារស្បែកពីមេរោគលើដំបៅក្លាយដែលបង្កពី
បាក់តេរីបាន។
៣. បន្លែបៃតង
បន្លែ
បៃតងសម្បូរដោយសារធាតុ Beta-Carotene និងវីតាមីនA
ដែលជួយបង្ការកោសិកាស្បែកខូច និងពន្យារភាពចាស់។
ញ៉ាំបន្លែបៃតងជួយបង្កើតកោសិកាស្បែកថ្មីផងដែរ។
៤. ស៊ុត
ស៊ុតសម្បូរសារធាតុប្រូតេអ៊ីន និងវីតាមីនA ជាពិសេសផ្នែកស៊ុតពណ៌ក្រហមដែលល្អសម្រាប់សុខភាពស្បែក និងក្រចក។
៥. ប៉េងប៉ោះ
ប៉េងប៉ោះមានសារធាតុ Lycopene ដែលជួយដល់កោសិកាស្បែក
និងបង្អាក់ដំណើរការបំផ្លាញស្បែកនៃរ៉ាឌីកាល់សេរី
បន្ថែមទៅទៀតនោះប៉េងប៉ោះជួយការពារស្បែកពីការរលាកកម្ដៅថ្ងៃUV
។
៦. សាច់ត្រីសូម៉ុង
សាច់ត្រីសូម៉ុងសម្បូរជាតិអូមេហ្គា៣ ដែលការពារកោសិកាស្បែក និងបង្ការភាពជ្រីវជ្រួញនៃស្បែក។
៧. ទឹកឃ្មុំ
ទឹកឃ្មុំជាផលិតផលធម្មជាតិមួយបែបដែលជួយថែរក្សាសម្រស់
ដោយវាផ្ដល់សំណើមដល់ស្បែក
និងសារធាតុការពារស្បែកពីបាក់តេរីបង្កមេរោគ៕