ក្រោយ
ចំណាយពេល ២៥ ឆ្នាំនៅ Real Madrid ទីបំផុតអ្នកចាំទី Iker
Cassillas ត្រូវនិយាយថា Good Bye
ទៅកាន់អ្នកគាំទ្រក្លឹបសំណព្វរបស់ខ្លួនដើម្បីបើកផ្លូវឲ្យអ្នក
ចាំទីវ័យក្មេង David De Gea ចូលមកជំនួស។
អ្នកចាំទីដៃស្អិតរូបនេះត្រូវបាន
វិបសាយផ្លូវការរបស់ Real Madrid បញ្ជាក់ថា
នឹងទៅចូលរួមជាមួយក្លឹបកំពូលរបស់ព័រទុយហ្គាល់ FC Porto។
ព័ត៌មានលម្អិតពាក់ព័ន្ធនឹងតម្លៃខ្លួន
និងរយៈពេលចុះកុងត្រាថ្មីមិនត្រូវបានបញ្ជាក់ឲ្យដឹងទេ។
គេហទំព័ររបស់ក្លឹបបានចាត់ទុក Iker
ជាវីរបុរស
ជាអ្នកចាំទីល្អបំផុតម្នាក់របស់ក្លឹបដែលបានជួយរារាំងគ្រាប់
បាល់ជាច្រើន។ ក្លឹបក៏បានជូនពរឲ្យអ្នកចាំទីវ័យ ៣៤
ឆ្នាំរូបនេះទទួលជោគជ័យនៅក្លឹបថ្មីរបស់គេផងដែរ។
វិបសាយដដែលបានសរសេរថា
”អរគុណដែលធ្វើជានិមិត្តរូបនៃភាពនៃភាពអស្ចារ្យក្នុង
ប្រវត្តិសាស្ត្ររបស់យើង។ អ្នកចាកចេញទៅមែន
តែរូបអ្នកនៅតែស្ថិតក្នុងដួងចិត្តរបស់ក្លឹប Real Madrid
ជារៀងរហូត”។
វីរបុរសរូបនេះបានបង្ហាញខ្លួនឲ្យ
អធិរាជសបាន ៧២៥
ប្រកួតនឹងជួយក្លឹបឲ្យឈ្នះពានធំៗជាច្រើនដោយក្នុងនោះមាន
ពាន Champions Leagues បីសម័យ ឈ្នះ La Liga ៥សម័យ និងពាន Copas
del Rey ពីរសម័យ។ អតីតប្រធានក្រុម Real Madrid
បានចូលមកកាន់ទឹកដី Bernabeu ដំបូងក្នុងឈុតយុវជននៅឆ្នាំ ១៩៩០
ហើយបានជាប់ចូលឈុតធំនៅឆ្នាំ១៩៩៩ មកទល់នឹងបច្ចុប្បន្ន៕