ក្រុម ម្ចាស់ជើងឯក English Premier League តោខៀវ Chelsea បានចេញឈុតក្នុងដីរដូវកាលថ្មី២០១៥/១៦ របស់ខ្លួន ជាមួយនឹងឈ្មោះអ្នកឧបត្ថម្ភថ្មី Yokohama Tyres កាលពីយប់មិញ។
ឈុតថ្មីនេះ បានភ្ជាប់ជាមួយនូវពាក្យស្លោកមួយថា “If it’s not blue it will be” ខណៈដែល Adidas និង Chelsea ចង់ផ្ដោតអារម្មណ៍ទៅលើកីឡាករ ដើម្បីការពារតំណែងជើងឯកក្នុងលីក និងចង់ប្រជែងយកពានកំពូលអឺរ៉ុប។
ខ្សែប្រយុទ្ធ Diego Costa ជាអ្នកនាំមុខគេ ក្នុងការផ្សព្វផ្សាយឈុតថ្មីនេះ និងមានតារាឆ្នើមៗរបស់ក្រុមមួយចំនួនទៀតដូចជា Oscar, Jon Terry, Eden Hazard, Thibaut Courtois និង Willian។ ប៉ុន្តែអ្វីគួរឲ្យចាប់អារម្មណ៍មួយទៀតគឺ កីឡាករវ័យក្មេង Ruben Loftus-Cheek ក៏បានបង្ហាញខ្លួន ក្នុងវីដេអូឃ្លីបដ៏ខ្លីនោះដែរ។
ឈុតថ្មីនេះ Chelsea នឹងពាក់នៅការប្រកួតមិត្តភាព ទឹកដីអាមេរិក ដែលនឹងត្រូវប៉ះ New York Red Bulls, Barcelona និង PSG នៅសប្ដាហ៍ក្រោយ ហើយនឹងពាក់នៅក្របខ័ណ្ឌ Premier League លើកដំបូង ពេលប៉ះ Swansea នៅកីឡដ្ឋាន Stamford Bridge ក្នុងថ្ងៃបើកឆាករដូវកាលថ្មី ថ្ងៃទី០៨ ខែសីហា តែម្ដង៕