Real Madrid ជាក្លិបខ្លាំងមួយនៅអេស្ប៉ាញដែលមានប្រវត្តិសាស្ត្រជោគជ័យបំផុត។ ការទទួលបានជោគជ័យនេះដែរគឺដោយសារតែពេលកន្លងមក ក្លិបដែលមានម្ចាស់ជាមហាសេដ្ឋីមួយនេះបានទិញចូលកីឡាករល្អច្រើន ដើម្បីមកពង្រឹងសមត្ថភាពក្រុម។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករ១០រូប ដែល Real Madrid ទិញត្រូវបំផុត៖
១. David Beckham
Real Madrid ទិញ Beckham ពីបិសាចក្រហមនៅឆ្នាំ២០០៣ ក្នុងតម្លៃខ្លួន២៤,៥ផោន។ វីរបុរសអង់គ្លេសរូបនេះ បានជួយក្លិបខ្លាំងជាងគេនៅអេស្ប៉ាញមួយនេះជាច្រើន ទាំងពានរង្វាន់និងកេរ្តិ៍ឈ្មោះ។
២. Gonzalo Higuain
Gonzalo Higuain ជាកីឡាករដែល Real Madrid ទិញចូលតាំងពីរូបគេមានវ័យ១៩ឆ្នាំក្នុងតម្លៃខ្លួន៩លានផោន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំដែលខ្សែប្រយុទ្ធរូបនេះនៅអេស្ប៉ាញ រូបលោកបានជួយក្រុមឈ្នះពានជាច្រើន ហើយទើបតែចាកចេញពីក្លិបនៅឆ្នាំ២០១៣នេះទេ។
៣. Ronaldo
Ronaldo ជាខ្សែប្រយុទ្ធឆ្នើមទាំងនៅក្រុមជម្រើសជាតិប្រេស៊ីលនិង Real Madrid ។ លោកចុះកុងត្រាជាមួយ Real Madrid នៅឆ្នាំ២០០២ ក្នុងតម្លៃខ្លួន៣៣លានផោន ។
៤. Claude Makelele
Makelele ជាកីឡាករល្អម្នាក់របស់ Real ត្បិតតែរូបលោកបានលេងនៅទីនេះតែ៣ឆ្នាំក៏ដោយ។ ទោះជាមានរយៈពេលខ្លីមែន តែខ្សែបម្រើរូបនេះក៏មានចំណែកជួយអធិរាជសលើកពាន Champions League ផងដែរ។
៥. Roberto Carlos
Carlos ជាតួអង្គសំខាន់ម្នាក់របស់ Real Madrid ក្នុងការជួយក្រុមឈ្នះពាន UEFA Champions League នៅឆ្នាំ២០០២ ។ ខ្សែការពាររូបនេះដែរ បានពាក់អាវលេខ៣នៅអធិរាជសអស់រយៈពេល១០ឆ្នាំ។
៦. Pedja Mijatovic
Mijatovic ជាកីឡាករដែលស៊ុតគ្រាប់បាល់ជ័យជម្នះឱ្យ Real នៅឆ្នាំ១៩៩៨ ពេលប្រកួតជាមួយ Juventus ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League ។ រូបលោកនេះហើយ ជាអ្នកទិញកីឡាករ Higuain បន្ទាប់ពីបានក្លាយជាប្រធានផ្នែកទីផ្សារនៅក្លិប។
៧. Fernando Redondo
Redondo ជាខ្សែបម្រើការពារល្អម្នាក់ដែល Real Madrid ទិញពី Tenerife កាលពីឆ្នាំ១៩៩៤។ កីឡាកររូបនេះដែរ បានជួយក្រុមលើកពាន Champions League បាន២ដងនៅឆ្នាំ ១៩៩៧-១៩៩៨ និងឆ្នាំ១៩៩៩-២០០០។
៨. Zinedine Zidane
Zidane ជាកីឡាករសំខាន់ណាស់របស់ Real Madrid ព្រោះថារូបគេនេះហើយដែលជាអ្នកស៊ុតគ្រាប់បាល់ជ័យជម្នះឱ្យ អធិរាជសលើកពាន Champions League លើកទី៩។ បច្ចុប្បន្នរូបលោកជាអ្នកចាត់ការក្រុម Real Madrid B ផងដែរ។
៩. Sergio Ramos
Ramos ត្រូវក្លិប Real ទិញពី Sevilla តាំងពីរូបគេមានវ័យ១៩ឆ្នាំ ដែលកាលនោះមានតម្លៃខ្លួន២០លានផោនហើយត្រូវលេង៣មុខតំណែងផងដែរ។ ខ្សែការពារជម្រើសជាតិអេស្ប៉ាញរូបនេះ បានជួយអធិរាជសច្រើនក្នុងការប្រជែងពានរង្វាន់ La Liga ក៏ដូចជាពានរង្វាន់ធំៗផ្សេងទៀត។ អ្វីដែលកំណត់សម្គាល់នោះគឺកាលពីឆ្នាំ២០១៤ រូបគេនេះហើយដែលបានជួយ Real លើកពាន Champions League ។
១០. Cristiano Ronaldo
Ronaldo ជាកីឡាករដែល Real Madrid ទិញពី Manchester United នៅឆ្នាំ២០០៨ ក្នុងតម្លៃខ្លួន៨០លានផោន។ បច្ចុប្បន្ននេះ រូបគេបានជួយក្រុមលើកពានជាច្រើន ហើយជាប់ឈ្មោះជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេទី២ផងដែរ។