ភាពយន្ត មនុស្សស្រមោច “Ant-Man” របស់ Marvel ដែលជាភាពយន្តលេខមួយកាលពីសប្ដាហ៍មុន នៅតែរកចំណូលបានខ្ពស់ជាងគេដដែលលើ តារាង Box Office អាមេរិកសប្ដាហ៍នេះ។
ចំណាត់ថ្នាក់លេខពីរសប្ដាហ៍នេះគឺខ្សែភាពយន្តថ្មីមានចំណងជើងថា “Pixels”។ រយៈពេល៣ថ្ងៃដំបូងរបស់ខ្លួន ភាពយន្តគំនូរជីវចលបែបកំប្លែងមួយនេះអាចរកបាន ២៤លានដុល្លារ ដែលទាបជាងឆ្ងាយការរំពឹងទុករបស់ក្រុមផលិតករ។
ខ្សែភាពយន្តតុក្កតា “Minions” បានជាប់ចំណាត់ថ្នាក់លេខ៣សប្ដាហ៍នេះដោយអាចរកចំណូលបាន ២២,១លានដុល្លារកំឡុងពេល៣ថ្ងៃនៃចុងសប្ដាហ៍មុន។ សរុបចំណូលទាំងនៅអាមេរិកនិងប្រទេសផ្សេងៗ ភាពយន្តនេះអាចរកបាន ៧៦០លានដុល្លារហើយ ក្នុងរយៈពេល៣សប្ដាហ៍មកនេះ។
ល.រ | ចំណងជើងភាពយន្ត | ចំណូលចុងសប្ដាហ៍ | ចំណូលសរុប | សប្ដាហ៍ទី |
១ | Ant-Man | ២៤,៧លានដុល្លារ | ១០៦លានដុល្លារ | ២ |
២ | Pixels | ២៤លានដុល្លារ | ២៤លានដុល្លារ | ១ |
៣ | Minions | ២២,១លានដុល្លារ | ២៦១,៦លានដុល្លារ | ៣ |
៤ | Trainwreck | ១៧,៣លានដុល្លារ | ៦១,៥លានដុល្លារ | ២ |
៥ | Southpaw | ១៦,៥លានដុល្លារ | ១៦,៥លានដុល្លារ | ១ |
៦ | Paper Towns | ១២,៥លានដុល្លារ | ១២,៥លានដុល្លារ | ១ |
៧ | Inside Out | ៧,៣លានដុល្លារ | ៣២០,៣លានដុល្លារ | ៦ |
៨ | Jurassic World | ៦,៩លានដុល្លារ | ៦២៣,៨លានដុល្លារ | ៧ |
៩ | Mr. Holmes | ២,៨លានដុល្លារ | ៦,៤លានដុល្លារ | ២ |
១០ | Terminator: Genisys | ២,៤លានដុល្លារ | ៨៥,៦លានដុល្លារ | ៤ |