ថ្មី ៗនេះ ក្រុមហ៊ុន Apple បានប្រកាស់ដាក់ឲ្យប្រើប្រាស់ជាសាធារណៈនូវប្រព័ន្ធប្រតិបត្តិការ ថ្មីរបស់ខ្លួនគឺ iOS 9 beta។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple ដូចជា iPhone, iPad និង iPod Touch អាចដំឡើង និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការនេះបាន។ ប៉ុន្តែមុននឹងសម្រេចចិត្តដំឡើងប្រព័ន្ធប្រតិបត្តិការមួយនេះ តើត្រូវដឹងអ្វីខ្លះ?
iOS 9 beta គឺកំពុងស្ថិតនៅក្នុងទម្រង់ដាក់ឲ្យប្រើប្រាស់សាកល្បងតែប៉ុណ្ណោះ ក្នុងគោលបំណងដើម្បីស្វែងរកកំហុសឆ្គង ឬ Error ណាមួយបានកើតឡើងអំឡុងពេលប្រើប្រាស់ និងដើម្បីដោះស្រាយបញ្ហាទាំងនោះមុនពេលដាក់ឲ្យដំណើរការជា ផ្លូវការ។
ក្នុងនោះដែរ អំឡុងពេលប្រើប្រាស់ iOS 9 beta វាអាចនឹងជួបបញ្ហាមួយចំនួន ដូចជាគាំងដំណើរការ Software មានបញ្ហាលើដំណើរការ Microphone អាចបាត់ប្រព័ន្ធ Network មិនអាចភ្ជាប់អ៊ីនធឺណិតបាន ប្រព័ន្ធ Wi-Fi ឈប់ដំណើរការ និងបញ្ហាផ្សេងៗទៀត។
ដូច្នេះប្រសិនបើចង់ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការមួយនេះ អ្នកប្រើប្រាស់គួរតែ Back up! ទិន្នន័យទៅកាន់គណនី iTunes ដើម្បីការពារទិន្នន័យកុំឲ្យបាត់បង់ដោយប្រការណាមួយ ព្រោះវាអាចជួយឲ្យអ្នកប្រើប្រាស់ពុំចាំបាច់ log in ទៅកាន់ apps និង services ម្ដងទៀតនោះទេ នៅពេល Restore ពី Backup វិញ។
ប៉ុន្តែអ្នកប្រើប្រាស់មានជម្រើសអាច Downgrade ត្រឡប់មកកាន់ iOS មុន វិញបានប្រសិនបើពួកគេមិនពេញចិត្តនឹងការប្រើប្រាស់សាកល្បង នូវប្រព័ន្ធប្រតិបត្តិការថ្មីនោះ ។
ចំពោះឧបករណ៍ដែលអាចដំឡើងទៅកាន់ iOS 9 beta មានដូចខាងក្រោម៖
ចំពោះការប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធប្រតិបត្តិការថ្មី នេះវិញគឺប្រហែលជានៅពេល Apple ប្រកាស iPhone ជំនាន់ថ្មី ដែលជាធម្មតាគឺសប្ដាហ៍ទីពីរខែកញ្ញា៕