បិសាចក្រហម Manchester United
ជាក្លិបបាល់ទាត់មួយដែលជោគជ័យខ្លាំងជាងគេក្នុងប្រវត្តិសាស្ត្រ
របស់លីកកំពូលអង់គ្លេស ដោយ២៣ឆ្នាំចុងក្រោយនេះ
ពួកគេអាចលើកពានបានដល់ទៅ១៣ដងឯណោះ។ ភាពជោគជ័យខ្លាំងនេះ
គឺដោយសារតែក្លិបបានបង្កើតយុវជនខ្លាំងៗជាច្រើនដើម្បីមកជួយឈុត
ធំ ក៏ដូចជាចេះទិញកីឡាករចូលថ្មីត្រូវទម្រង់ផងដែរ។
តែទោះជាយ៉ាងនេះក្ដី ក្លិបដែលមានរហស្សនាមថាជាបិសាចមួយនេះក៏ធ្លាប់ទិញកីឡាករមក ចូលរួមក្រុមខុសផងដែរ ដោយសារកាលលេងនៅក្លិបចាស់កីឡាករទាំងនោះមានទម្រង់លេងល្អណាស់ តែពេលមកលេងនៅ Old Trafford វិញបែរជាធ្លាក់ទម្រង់លេងវិញ។
កីឡាករ១០នាក់ដែល Manchester United ទិញត្រូវ៖
១. Eric Cantona
២. Cristiano Ronaldo
៣. Edwin van der Sar
៤. Roy Keane
៥. Dwight Yorke
៦. Ole Gunnar Solskjaer
៧. Nemanja Vidic
៨. Wayne Rooney
៩. David de Gea
កីឡាករ១០នាក់ដែល Manchester United ទិញខុស៖
១. Massimo Taibi
Massimo Taibi ជាអ្នកចាំទីល្អម្នាក់កាលលេងនៅ Venezia ប៉ុន្តែពេលផ្លាស់មកលេងនៅ Man Utd វិញក្នុងឆ្នាំ១៩៩៩ រូបគេលេងមិនល្អសោះ ទើបធ្វើឱ្យក្លិបសម្រេចចិត្តលក់គេចេញវិញនៅឆ្នាំ២០០០។
២. David Bellion
David Bellion ជាខ្សែប្រយុទ្ធដែល Man Utd ទិញពី Sunderland នៅឆ្នាំ២០០៣។ ដោយសារតែទម្រង់មិនល្អនិងត្រូវក្លិបផ្សេងខ្ចីជើងផងនោះ រូបគេបានបង្ហាញខ្លួនឱ្យបិសាចក្រហមតែ២៤ប្រកួតប៉ុណ្ណោះ និងរកគ្រាប់បាល់បាន៤គ្រាប់។
៣. Dong Fangzhou
Dong Fangzhou ជាកីឡាករចិនដែល Man Utd ទិញពី Dalian Shide ក្នុងតម្លៃខ្លួន ៣,៥លានផោន កុងត្រា៤ឆ្នាំ។ ដោយមានទម្រង់លេងមិនល្អ ខ្សែប្រយុទ្ធរូបនេះបានចូលលេងឱ្យក្រុមយក្សមួយនេះតែ១ប្រកួត គត់។
៤. Radamel Falcao
Falcao ជាខ្សែប្រយុទ្ធដែល Man Utd ខ្ចីជើងពី Monaco ១រដូវកាលហើយក៏មានគោលបំណងទិញដាច់តែម្ដងដែរ បន្ទាប់ពីចប់កុងត្រាខ្ចីជើង។ តែគួរឱ្យសោកស្ដាយមួយរដូវកាលមកនេះ រូបគេមិនអាចបង្ហាញសមត្ថភាពអ្វីល្អសម្រាប់ក្រុមសោះ ទើបធ្វើឱ្យបិសាចក្រហមសម្រេចចិត្តមិនទិញដាច់វិញ។
៥. Bebe
Bebe ជាខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់។ រូបគេមានឈ្មោះជាកីឡាករ Man Utd បាន៤រដូវកាលដែរ ប៉ុន្តែមានឈ្មោះចូលប្រកួតតែ២ដងគត់ ពោលគឺតាំងពីមក Old Trafford ត្រូវក្លិបដទៃខ្ចីជើងរហូត។
៦. Juan Sebastian Veron
Juan Sebastian Veron ជាខ្សែបម្រើដែលបិសាចក្រហមទិញពី Lazio នៅឆ្នាំ២០០១ ។ កីឡាកររូបនេះលេងនៅ Old Trafford បានតែ២រដូវកាលទេក៏ត្រូវផ្លាស់ចេញបន្ទាប់ពីបង្ហាញទម្រង់លេង មិនសូវល្អ។
៧. Kleberson
ខ្សែបម្រើ Kleberson ជាកីឡាករដែលបានជួយក្រុមជម្រើសជាតិប្រេស៊ីលលើកពាន World Cup នៅឆ្នាំ២០០២។ រូបគេផ្លាស់មកលេងនៅ Man Utd ក្នុងឆ្នាំ២០០៣ ប៉ុន្តែមិនអាចជួយក្រុមបានច្រើនទេ ពោលគឺរយៈពេល២ឆ្នាំបង្ហាញខ្លួនបានតែ២០ប្រកួតប៉ុណ្ណោះ។
៨. Eric Djemba Djemba
ខ្សែបម្រើ Eric Djemba Djemba ជាកីឡាករ Man Utd ទិញពី Nantes មកក្នុងតម្លៃខ្លួន៣,៥លានផោន ប៉ុន្តែដោយសារតែលេងមិនល្អរូបគេក៏ត្រូវក្លិបលក់ចេញវិញ។
៩. William Prunier
William Prunier ជាខ្សែការពារដែល Man Utd ខ្ចីជើងពី Bordeaux មកមួយរដូវកាល ប៉ុន្តែគួរឱ្យសោកស្ដាយខ្សែការពារសញ្ជាតិបារាំងរូបនេះមានទម្រង់ លេងមិនល្អសោះ ពោលគឺ១រដូវកាលបានបង្ហាញខ្លួនតែ២ប្រកួតគត់។
១០. Diego Forlan
Forlan ជាខ្សែប្រយុទ្ធល្អម្នាក់កាលលេងនៅ Independiente អំឡុងឆ្នាំ១៩៩៧-២០០២។ ពេលមកលេងនៅ Old Trafford បុរសវ័យ៣៦ឆ្នាំរូបនេះលេងបែរជាធ្លាក់ទម្រង់លេងទៅវិញ ពោលគឺរយៈពេល២រដូវកាល ២០០២-២០០៤ Forlan រកគ្រាប់បាល់បានតែ១០គ្រាប់ទេក្នុងនាមជាខ្សែប្រយុទ្ធ។
តែទោះជាយ៉ាងនេះក្ដី ក្លិបដែលមានរហស្សនាមថាជាបិសាចមួយនេះក៏ធ្លាប់ទិញកីឡាករមក ចូលរួមក្រុមខុសផងដែរ ដោយសារកាលលេងនៅក្លិបចាស់កីឡាករទាំងនោះមានទម្រង់លេងល្អណាស់ តែពេលមកលេងនៅ Old Trafford វិញបែរជាធ្លាក់ទម្រង់លេងវិញ។
ជួរលើជាកីឡាករដែលទិញត្រូវ ឯជួរក្រោយទិញខុស
ខាងក្រោមនេះ Sportsmail បានលើកយកកីឡាករ៩នាក់ដែលក្លិប Man Utd
ទិញចូលត្រូវនិងកីឡាករ១០នាក់ទៀតដែលក្លិបទិញមកមិនល្អ៖កីឡាករ១០នាក់ដែល Manchester United ទិញត្រូវ៖
១. Eric Cantona
២. Cristiano Ronaldo
៣. Edwin van der Sar
៤. Roy Keane
៥. Dwight Yorke
៦. Ole Gunnar Solskjaer
៧. Nemanja Vidic
៨. Wayne Rooney
៩. David de Gea
កីឡាករ១០នាក់ដែល Manchester United ទិញខុស៖
១. Massimo Taibi
Massimo Taibi ជាអ្នកចាំទីល្អម្នាក់កាលលេងនៅ Venezia ប៉ុន្តែពេលផ្លាស់មកលេងនៅ Man Utd វិញក្នុងឆ្នាំ១៩៩៩ រូបគេលេងមិនល្អសោះ ទើបធ្វើឱ្យក្លិបសម្រេចចិត្តលក់គេចេញវិញនៅឆ្នាំ២០០០។
២. David Bellion
David Bellion ជាខ្សែប្រយុទ្ធដែល Man Utd ទិញពី Sunderland នៅឆ្នាំ២០០៣។ ដោយសារតែទម្រង់មិនល្អនិងត្រូវក្លិបផ្សេងខ្ចីជើងផងនោះ រូបគេបានបង្ហាញខ្លួនឱ្យបិសាចក្រហមតែ២៤ប្រកួតប៉ុណ្ណោះ និងរកគ្រាប់បាល់បាន៤គ្រាប់។
៣. Dong Fangzhou
Dong Fangzhou ជាកីឡាករចិនដែល Man Utd ទិញពី Dalian Shide ក្នុងតម្លៃខ្លួន ៣,៥លានផោន កុងត្រា៤ឆ្នាំ។ ដោយមានទម្រង់លេងមិនល្អ ខ្សែប្រយុទ្ធរូបនេះបានចូលលេងឱ្យក្រុមយក្សមួយនេះតែ១ប្រកួត គត់។
៤. Radamel Falcao
Falcao ជាខ្សែប្រយុទ្ធដែល Man Utd ខ្ចីជើងពី Monaco ១រដូវកាលហើយក៏មានគោលបំណងទិញដាច់តែម្ដងដែរ បន្ទាប់ពីចប់កុងត្រាខ្ចីជើង។ តែគួរឱ្យសោកស្ដាយមួយរដូវកាលមកនេះ រូបគេមិនអាចបង្ហាញសមត្ថភាពអ្វីល្អសម្រាប់ក្រុមសោះ ទើបធ្វើឱ្យបិសាចក្រហមសម្រេចចិត្តមិនទិញដាច់វិញ។
៥. Bebe
Bebe ជាខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់។ រូបគេមានឈ្មោះជាកីឡាករ Man Utd បាន៤រដូវកាលដែរ ប៉ុន្តែមានឈ្មោះចូលប្រកួតតែ២ដងគត់ ពោលគឺតាំងពីមក Old Trafford ត្រូវក្លិបដទៃខ្ចីជើងរហូត។
៦. Juan Sebastian Veron
Juan Sebastian Veron ជាខ្សែបម្រើដែលបិសាចក្រហមទិញពី Lazio នៅឆ្នាំ២០០១ ។ កីឡាកររូបនេះលេងនៅ Old Trafford បានតែ២រដូវកាលទេក៏ត្រូវផ្លាស់ចេញបន្ទាប់ពីបង្ហាញទម្រង់លេង មិនសូវល្អ។
៧. Kleberson
ខ្សែបម្រើ Kleberson ជាកីឡាករដែលបានជួយក្រុមជម្រើសជាតិប្រេស៊ីលលើកពាន World Cup នៅឆ្នាំ២០០២។ រូបគេផ្លាស់មកលេងនៅ Man Utd ក្នុងឆ្នាំ២០០៣ ប៉ុន្តែមិនអាចជួយក្រុមបានច្រើនទេ ពោលគឺរយៈពេល២ឆ្នាំបង្ហាញខ្លួនបានតែ២០ប្រកួតប៉ុណ្ណោះ។
៨. Eric Djemba Djemba
ខ្សែបម្រើ Eric Djemba Djemba ជាកីឡាករ Man Utd ទិញពី Nantes មកក្នុងតម្លៃខ្លួន៣,៥លានផោន ប៉ុន្តែដោយសារតែលេងមិនល្អរូបគេក៏ត្រូវក្លិបលក់ចេញវិញ។
៩. William Prunier
William Prunier ជាខ្សែការពារដែល Man Utd ខ្ចីជើងពី Bordeaux មកមួយរដូវកាល ប៉ុន្តែគួរឱ្យសោកស្ដាយខ្សែការពារសញ្ជាតិបារាំងរូបនេះមានទម្រង់ លេងមិនល្អសោះ ពោលគឺ១រដូវកាលបានបង្ហាញខ្លួនតែ២ប្រកួតគត់។
១០. Diego Forlan
Forlan ជាខ្សែប្រយុទ្ធល្អម្នាក់កាលលេងនៅ Independiente អំឡុងឆ្នាំ១៩៩៧-២០០២។ ពេលមកលេងនៅ Old Trafford បុរសវ័យ៣៦ឆ្នាំរូបនេះលេងបែរជាធ្លាក់ទម្រង់លេងទៅវិញ ពោលគឺរយៈពេល២រដូវកាល ២០០២-២០០៤ Forlan រកគ្រាប់បាល់បានតែ១០គ្រាប់ទេក្នុងនាមជាខ្សែប្រយុទ្ធ។
1 Comment(s) | 2 July, 2015