អ្នក រចនាប្រចាំក្រុមហ៊ុន Facebook បានបង្ហាញរូបរាងថ្មីនៃឡូហ្គោរបស់ Facebook ដែលនឹងត្រូវផ្លាស់ប្ដូរក្នុងពេលឆាប់ៗខាងមុខនេះ។
តាមរយៈរូបភាពដែលបានបង្ហោះដោយអ្នករចនានៅលើបណ្ដាញទំនាក់ទំនង សង្គម គេសង្កេតឃើញថា រូបរាងថ្មីរបស់ Facebook មានភាពខុសគ្នាពីរូបសញ្ញាមុនត្រង់អក្សរ a និងអក្សរ b ចំណែកឯពណ៌វិញគឺនៅដូចដើម។
បើនឹងមានការផ្លាស់ប្ដូរជាថ្មីម្ដងទៀតនាពេលឆាប់ៗខាងមុខ នេះជាការផ្លាស់ប្ដូរឡូហ្គោលើកទីពីរហើយបន្ទាប់ពីការផ្លាស់ ប្ដូរលើកទីមួយធ្វើឡើងនាឆ្នាំ២០០៥។