ប្រព័ន្ធ ប្រតិបត្តិការ Windows 10 កំពុងដាក់ឲ្យប្រើប្រាស់នៅថ្ងៃពុធនេះ ឃើញថាមានរូបរាងស្រដៀងនឹង Windows 7 ស្អាត ងាយប្រើ និងអស្ចារ្យជាងការរំពឹងទុក។ មានបីចំណុចធំៗអ្នកគួរដឹងមុននឹងដំឡើងទៅកាន់ Windows 10 នេះ៖
Windows 10 ស្រដៀងគ្នានឹង Windows 7 ដែរ
ក្រោយពីដំឡើងប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Microsoft នេះរួច អ្វីដែលអ្នកនឹងចាប់អារម្មណ៍ដំបូងគេគឺវាស្រដៀងនឹង Windows 7។ វាមាន Desktop មាន Taskbar អាចដាក់ App icons បាន និងមានប៊ូតុង Start។ មិនដូច Windows 8 ដែលទាមទារឲ្យអ្នកត្រូវរៀនប្រើបន្ថែមទៀត Windows 10 នេះ អ្នកដែលធ្លាប់ប្រើប្រព័ន្ធប្រតិបត្តិការចាស់ Windows XP ឬ Windows 7 នឹងមានអារម្មណ៍ថាដូចជាមិនចាំបាច់ត្រូវហាត់ប្រើម្ដងទៀតនោះ ទេ។
Windows 10 នេះងាយប្រើ
Windows 10 នេះត្រូវបានរចនាឡើងងាយប្រើសម្រាប់មនុស្សទូទៅ។ Notifications និង Settings អាចឲ្យអ្នកដឹងនរណាផ្ញើសារមក, ងាយសម្រាប់ក្នុងការ Update កម្មវិធី, សារ៉េពន្លឺអេក្រង់, និងការកំណត់មុខងារផ្សេងទៀត។
លើសពីនេះ Desktop របស់ Windows 10 អនុញ្ញាតឲ្យអ្នកថែមរូបភាពលើវា ស្ទីលមិនចាញ់ Desktop របស់ Mac នោះទេ។
Windows 10 អាចនិយាយឆ្លើយឆ្លងជាមួយអ្នកបាន
បើអ្នកចង់ឲ្យ Windows 10 ស្វែងយល់ពីអ្នក ប្រព័ន្ធប្រតិបត្តិការនេះនឹងស្គាល់អ្នកបានយ៉ាងច្បាស់មិនខាន។ មុខងារ Cortana ដែលអាចឆ្លើយតបជាសំឡេង នឹងជួយណែនាំអ្នកឲ្យស្គាល់ប្រព័ន្ធប្រតិបត្តិការថ្មីនេះកាន់តែ ច្បាស់។ Cortana អាចប្រាប់អ្នកសូម្បីម៉ោងអ្នកត្រូវទៅប្រជុំ ជួយរកកម្មវិធីចាំបាច់ត្រូវប្រើ និងព័ត៌មានអំពីកុំព្យូទ័ររបស់អ្នក។
អ្នកដែលកំពុងដំណើរ Windows 7 និង Windows 8 អាចដំឡើងទៅកាន់ Windows 10 នេះបានហើយ មិនគិតថ្លៃទេ៕