ខ្សែ ភាពយន្តបែបកំប្លែងថ្មី “Pitch Perfect 2” បានក្លាយជាភាពយន្តជាប់លេខមួយលើតារាងចំណូលភាពយន្តអាមេរិក Box Office សប្ដាហ៍នេះ ដោយអាចរកចំណូលបាន ៧០,៣លានដុល្លារ ក្នុងរយៈពេល ៣ថ្ងៃដំបូងរបស់ខ្លួន។ ចំណែកខ្សែភាពយន្ត “Mad Max: Fury Road” ដែលទើបតែចេញបញ្ចាំងសប្ដាហ៍ដំបូងដូចគ្នា បានជាប់ចំណាត់ថ្នាក់លេខពីរ។
“Pitch Perfect 2” ដែលបានចេញវគ្គ១ កាលពីឆ្នាំ២០១២ គឺជាខ្សែភាពយន្តបែបកំប្លែងអមដោយបទចម្រៀង ដែលនិយាយពីការតស៊ូរបស់ក្រុមចម្រៀងស្រីមួយក្រុម។ សម្ដែងដោយ Anna Kendrick, Rebel Wilson រួមជាមួយតារាជាច្រើនទៀត ខ្សែភាពយន្តនេះគឺជាស្នាដៃដឹកនាំដំបូងដោយអ្នកដឹកនាំស្រី Elizabeth Banks។
ចំណាត់ថ្នាក់ទីពីរ ខ្សែភាពយន្តវាយប្រហារ “Mad Max: Fury Road” អាចរកចំណូលបាន ៤៤,៤លានដុល្លារ ក្នុងរយៈពេល៣ថ្ងៃចុងសប្ដាហ៍កន្លងទៅ។ ភាពយន្តដែលនិយាយពីការធ្វើសង្គ្រាមលើសមុទ្រខ្សាច់នេះ បានចំណាយដើមទុនដល់ទៅ ១៥០លានដុល្លារ ខណៈខ្សែភាពយន្តជាប់ចំណាត់ថ្នាក់លេខមួយ “Pitch Perfect 2” ចំណាយអស់ត្រឹមតែ ២៩លានដុល្លារប៉ុណ្ណោះ។
ខាងក្រោមនេះគឺជាចំណាត់ថ្នាក់កំពូលទាំង ១០លើតារាងចំណូលភាពយន្ត Box Office អាមេរិកសប្ដាហ៍នេះ (ចំណូលសប្ដាហ៍ គិតចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែឧសភា)៖
ល.រ | ចំណងជើងភាពយន្ត | ចំណូលចុងសប្ដាហ៍ | ចំណូលសរុប | សប្ដាហ៍ទី |
១ | Pitch Perfect 2 | ៧០,៣លានដុល្លារ | ៧០,៣លានដុល្លារ | ១ |
២ | Mad Max: Fury Road | ៤៤,៤លានដុល្លារ | ៤៤,៤លានដុល្លារ | ១ |
៣ | Avengers: Age of Ultron | ៣៨,៨លានដុល្លារ | ៣៧២លានដុល្លារ | ៣ |
៤ | Hot Pursuit | ៥,៧លានដុល្លារ | ២៣,៥លានដុល្លារ | ២ |
៥ | Paul Blart: Mall Cop 2 | ៣,៦លានដុល្លារ | ៦២,៩លានដុល្លារ | ៥ |
៦ | Furious 7 | ៣,៦លានដុល្លារ | ៣៤៣,៨លានដុល្លារ | ៧ |
៧ | The Age of Adaline | ៣,២លានដុល្លារ | ៣៧លានដុល្លារ | ៤ |
៨ | Home (2015) | ២,៧លានដុល្លារ | ១៦៥,៦លានដុល្លារ | ៨ |
៩ | Ex Machina | ២,១លានដុល្លារ | ១៩,៥លានដុល្លារ | ៦ |
១០ | Far from the Madding Crowd | ១,៣លានដុល្លារ | ២,៦លានដុល្លារ | ៣ |