Dri-Fit ដែលជាបច្ចេកវិទ្យាដ៏ពេញនិយមរបស់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡា Nike ត្រូវបានបំពាក់លើឯកសណ្ឋានកីឡាជំនាន់ថ្មីរបស់ក្រុមបាល់ទាត់ Barcelona។
បច្ចេកវិទ្យានេះអាចបញ្ចៀសញើសឲ្យស្ថិតនៅខាងក្រៅសំលៀកបំពាក់ របស់កីឡាករ ដោយញើសនោះអាចស្ងួតបានយ៉ាងលឿន។ ដូចនេះកីឡាករអាចលេងបានយ៉ាងល្អជាងមុន ដោយសារតែមិនមានភាពសើម ត្រជាក់ជាងមុន និងកាន់តែមានភាពងាយស្រួល។ ឯកសណ្ឋាននេះផងដែរក៏ត្រូវបានរចនាឡើងដោយអាចឲ្យខ្យល់រត់បាន ស្រួលនៅជុំវិញខ្លួនរបស់កីឡាករ ហើយវាថែមទាំងអាចគ្រប់គ្រងកម្ដៅបានថែមទៀតផង។
ឯកសណ្ឋាននេះត្រូវបានផលិតឡើងដោយប្រើប្រាស់សំរាមកែច្នៃ ពោលគឺមានដបទឹក ដែលកែច្នៃ តាមរយៈការយកវាទៅរំលាយឲ្យទៅជាសរសៃអំបោះល្អិតឆ្មារដើម្បីផលិត ទៅជាអាវ ហើយអាវមួយត្រូវចំណាយអស់ដបទឹកចំនួន១៨ដប៕