ថ្វីត្បិត តែមនុស្សជាច្រើនទូទាំងពិភពលោកកំពុងប្រើប្រាស់ Facebook នេះក្ដី ប៉ុន្តែមិនប្រាកដថា អ្នកប្រើប្រាស់ទាំងអស់ដឹងពីមុខងារពិសេសរបស់បណ្ដាញសង្គមមួយនេះ បានគ្រប់ចំនួននោះទេ។ ខាងក្រោមនេះគឺជាការបង្ហាញអំពីមុខងារពិសេសទាំង៧នៅលើ Facebookដែលអ្នកអាចនឹងមិនធ្លាប់បានដឹង៖
១. Others
នៅពេលដែលលោកអ្នកខកខានប្រើប្រាស់ Facebook រយៈពេលយូរ នោះអ្នកអាចនឹងមានសារជាច្រើនដែលអ្នកមិនបានអាន ហើយអ្នកមិនដឹងទេថា Others ដែលនៅខាងស្ដាំ Inbox ប្រអប់Message នោះគឺជាកន្លែងផ្ទុកនូវសារដែលអ្នកមិនបានអាន។
២. ឆែកមើលតើ Accountរបស់អ្នកមានអ្នកលួចប្រើឬអត់
ដើម្បីធ្វើការពិនិត្យមើលថាតើ Account របស់អ្នកមានគេលួចប្រើឬអត់នោះ គឺចូលទៅកាន់ Setting ចុចលើពាក្យ Security បន្ទាប់មករកមើលពាក្យ “Where You’re Logged In” រួចវានឹងបង្ហាញអ្នកពីទីតាំងដែល Facebook របស់អ្នកត្រូវបានបើកប្រើ ពេលវេលានៃការប្រើប្រាស់ និងបើកប្រើប្រាស់តាមរយៈអ្វី កុំព្យូទ័រ ទូរសព្ទ ឬ Tablet។
៣. ផ្លាស់ប្ដូរអក្សររបស់អ្នកឲ្យក្រឡាប់ចាក់ ឬប្ដូរទៅជាភាសា Pirate
ដើម្បីធ្វើដូចនេះ សូមចូលទៅកាន់ Setting រួចយក General ហើយនៅកន្លែង Language ធ្វើការផ្លាស់ប្ដូរទៅជា “English(Upside Down)” ឬ “English(Pirate)”។
៤. ពិនិត្យមើលទំនាក់ទំនងស្នេហា (Relationship)
ដើម្បីពិនិត្យមើលទំនាក់ទំនងរវាងអ្នកនិងគូស្នេហ៍ គឺគ្រាន់តែចូលទៅកាន់គេហទំព័រ www.facebook.com/us អ្នកប្រាកដជាអាចមើលឃើញនូវទំនាក់ទំនងស្នេហាអ្នក តែបើអ្នកមិនមានទំនាក់ទំនងជាមួយអ្នកណាទេ នោះវានឹងបង្ហាញនូវ Profile របស់អ្នកទៅវិញ។
៥. ផ្ញើឯកសារតាមរយៈ Message
ប្រសិនបើអ្នកបើកផ្ទាំង Chat នៅក្នុង Facebook អ្នកនឹងឃើញមានរូបស្ពឺមួយ។ ពេលដែលចុចទៅលើវា វានឹងបង្ហាញនូវ Optionជាច្រើន ហើយ Option “Add Files” អាចឲ្យអ្នកធ្វើការផ្ញើឯកសារបានយ៉ាងងាយ។
៦. បង្រួម News Feed
អ្នកអាចធ្វើការបង្រួម News Feed ដោយអូស Mouse ទៅលើពាក្យ News Feed រួចចុចលើស្ពឺ ហើយជ្រើសយកពាក្យ “Edit Preferences” នោះវានឹងបង្ហាញផ្ទាំងដែលអ្នកអាចធ្វើការចុចលើពាក្យ Follow ឬ Following ដើម្បីពង្រួមព័ត៌មានដែលបង្ហាញលើ News Feed របស់អ្នកបាន។
៧. ពិនិត្យមើលទំនាក់ទំនងរបស់អ្នកនិងមិត្តភ័ក្ដិអ្នក
ដើម្បីពិនិត្យមើលទំនាក់ទំនងអ្នកក៏ដូចជាមិត្តភ័ក្ដិរបស់អ្នកនោះ អ្នកគ្រាន់តែធ្វើការវាយនូវ URL www.facebook.com/[firstname].[lastname]?and= ឈ្មោះរបស់នរណាមួយ ឧទាហរណ៍ www.facebook.com/DavidLetterman?and=TedCruz។ សូមបញ្ជាក់ថា មុននឹងត្រូវពិនិត្យមើលឈ្មោះ URL អ្នកត្រូវពិនិត្យឲ្យច្បាស់ជាមុនសិន ព្រោះURL ខ្លះមានបន្ថែមលេខដោយសារតែឈ្មោះជាន់គ្នាជាដើម៕