របាយ ការណ៍កីឡាកររកប្រាក់បានច្រើនជាងគេប្រចាំឆ្នាំ២០១៥នេះ ត្រូវបានវិបសាយ Espn បង្ហាញជាសាធារណៈហើយ ខណៈដែលកំពូលអ្នកប្រដាល់ Floyd Mayweather ជាអ្នកក្ដោបក្ដាប់តំណែងលេខមួយតាមពីក្រោយដោយអ្នកប្រដាល់ ហ្វីលីពីន Manny Pacquiao ។
ចំណែកឯតារាល្បីឈ្មោះក្នុងវិស័យបាល់ទាត់ Lionel Messi និង Ronaldo វិញ បើនិយាយពីចំណូលរបស់ពួកគេនៅឆ្នាំនេះ ធៀបនិងអ្នកប្រដាល់ទាំងពីរខាងលើគឺខុសគ្នាឆ្ងាយខ្លាំងណាស់ ពោលគឺ Floyd រកបាន២៥០លានដុល្លារអាមេរិក Pacman រកបាន១៥០លានដុល្លារអាមេរិក រីឯ Messi រកបានតែ៥៦,៣លានដុល្លារអាមេរិក និង Ronaldo រកបាន៥០លានដុល្លារអាមេរិកប៉ុណ្ណោះ។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករ១០នាក់រកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០១៥ គិតត្រឹមថ្ងៃចុះផ្សាយ៖
ឈ្មោះកីឡាករ
|
ប្រភេទកីឡា
|
ប្រាក់ចំណូលឆ្នាំ២០១៥
|
Floyd Mayweather
|
ប្រដាល់
|
២៥០លានដុល្លារអាមេរិក
|
Manny Pacquiao
|
ប្រដាល់
|
១៥០លានដុល្លារអាមេរិក
|
Lionel Messi
|
បាល់ទាត់
|
៥៦,៣លានដុល្លារអាមេរិក
|
Cristiano Ronaldo
|
បាល់ទាត់
|
៥០,២លានដុល្លារអាមេរិក
|
Sebastian Vettel
|
ប្រណាំងឡាន
|
៥០លានដុល្លារអាមេរិក
|
Fernando Alonso
|
ប្រណាំងឡាន
|
៤០លានដុល្លារអាមេរិក
|
Zlatan Ibrahimovic
|
បាល់ទាត់
|
៣៥,១លានដុល្លារអាមេរិក
|
Lewis Hamilton
|
ប្រណាំងឡាន
|
៣១លានដុល្លារអាមេរិក
|
Clayton Kershaw
|
Baseball
|
២៨លានដុល្លារអាមេរិក
|
Justin Verlander
|
Baseball
|
២៧លានដុល្លារអាមេរិក
|