Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាកំពុងមានទំនាក់ទំនងស្នេហាថ្មីជាមួយតារា ម៉ូដែល និងតារាភាពយន្តអ៊ីតាលី Alessia Tedeschi ។ នេះបើតាម dailymail បានចុះផ្សាយ។
តាមប្រភពដដែលបានបញ្ជាក់ថាស្រីស្រស់ រាងតូចច្រឡឹងខាងលើនេះបានធ្វើដំណើរពីប្រទេសអ៊ីតាលីទៅអេស្ប៉ាញ ដើម្បីមើលការប្រកួតរវាងក្រុម Real Madrid និង Juventus ក្នុងពានរង្វាន់ UEFA Champions League កាលពីប៉ុន្មានសប្ដាហ៍មុននេះ។ បន្ទាប់ពីប្រកួតនោះចប់ ក៏មានគេឃើញអ្នកទាំងពីរនេះចំណាយពេលវេលាដើរលេងជាមួយគ្នានៅ ក្នុងទីក្រុងម៉ាឌ្រីត ប៉ុន្តែគ្រាន់តែមិនទាន់បើកចំហតែប៉ុណ្ណោះ។
ខាងក្រោមនេះជារូបភាព របស់ស្រីស្រស់ Alessia Tedeschi ដែលត្រូវបានគេល្បីថាឆក់យកបេះដូងរបស់ម្ចាស់ស្បែកជើងមាស នៅក្របខ័ណ្ឌកំពូល La Liga របស់ប្រទេសអេស្ប៉ាញ៖