ខ្សែ បម្រើ Santi Cazorla របស់ Arsenal បានក្លាយជាកីឡាករបញ្ជូនបាល់ឲ្យមិត្តរួមក្រុម (passes) បានច្រើនជាងគេបំផុតនៅក្របខ័ណ្ឌ English Premier League ចំនួន១៥៤ ក្នុងមួយប្រកួត ពេលកាំភ្លើងធំ ស្មើ ០-០ ទល់នឹង Sunderland កាលពីថ្ងៃពុធ។
បើតាមក្រាហ្វិក បានបង្ហាញឲ្យឃើញថា Cazorla ដែលចាកចេញពី Malaga ទៅកាន់ Arsenal កាលពីខែសីហា ឆ្នាំ២០១២ បញ្ជូនបាល់បាន១៦២ ក្នុងនោះជោគជ័យបាន១៥៤ដង ហើយស្ថិតិនេះមានន័យថា កីឡាករជម្រើសជាតិអេស្ប៉ាញ បានបំបែកកំណត់ត្រាចាស់របស់ Cesc Fabregas ដែលធ្លាប់ធ្វើបានចំនួន ១៤៤ដង កាលពីឆ្នាំ២០១៤។
អតីតកីឡាករក្រុម Villarreal បង្ហាញខ្លួនឲ្យក្រុមរបស់លោក Arsène Wenger ស្ទើរតែគ្រប់ការប្រកួតទៅហើយ ក្នុងការប្រកួត Premier League រដូវកាលនេះ ដោយក្នុងនោះកីឡាករវ័យ៣០ឆ្នាំ ស៊ុតបញ្ចូលទីបាន៧គ្រាប់ និង assist បាន៩ដង៕