នៅ ថ្ងៃលើកពាន Liga ល្ងាចម្សិលមិញ Xavi Hernandez បានស្រក់ទឹកភ្នែក ពេលនិយាយលាទៅកាន់ក្រុមអ្នកគាំទ្រ។ ការសម្រក់ទឹកភ្នែក របស់កីឡាករឆ្នើមរូបនេះ ធ្វើឡើងដើម្បីអរគុណដល់អ្នកគាំទ្រ ក្លឹប និងមិត្តរួមក្រុម ព្រោះថា រូបគេត្រូវចេញពីកីឡដ្ឋាន Camp Nou ហើយ ក្រោយនៅ ក្លឹប Barcelona អស់រយៈពេល ២៤ ឆ្នាំមក ។
ប្រធានក្រុមក្លឹបអេស្ប៉ាញ Xavi ថ្លែងទៅកាន់អ្នកគាំទ្រទាំងអួលដើមក លាយឡំនឹងទឹកភ្នែកថា អរគុណអ្នកទាំងអស់គ្នា ដែលគាំទ្រលោក និងបន្តថា Barcelona ជាក្រុមល្អបំផុតនៅលើលោក ហើយក្នុងអាជីពរយៈពេល១៧ឆ្នាំនេះ ធ្វើរូបគេក្លាយជាបុរសដ៏អស្ចារ្យម្នាក់ក្នុងពិភពលោក។
កីឡាករដែលជួយឱ្យជម្រើសជាតិអេស្ប៉ាញឈ្នះ World Cup 2010 ខាងលើបាននិយាយថា៖ “ខ្ញុំមានភារកិច្ចថ្មីជាមួយក្រុមយុវជនរបស់ប្រទេសកាតា។ ដូច្នេះខ្ញុំនឹងព្យាយាមចាប់អាជីពថ្មីនេះ ដើម្បីបានក្លាយជាគ្រូបង្វឹកល្អម្នាក់ទៅថ្ងៃអនាគត។ ក្ដីស្រមៃរបស់ខ្ញុំទៅថ្ងៃមុខទៅ គឺសង្ឃឹមថានឹងបានមកធ្វើការជាមួយ Barca ជាថ្មីម្ដងទៀត”។ ចង់ដឹងព័ត៌មានចាកចេញលំអិតរបស់ Xavi សូមចុចត្រង់នេះ!