Youtube ដែលជាសេវាវីដេអូអនឡាញរបស់ក្រុមហ៊ុន Google ទើបប្រកាសថា បានចាប់ដៃគូជាមួយស្ថាប័នតំណាង៦៨ប៉ុស្តិ៍ MCN និងប៉ុស្តិ៍ AwesomenessTV ដែលចំណុះឲ្យក្រុមហ៊ុនផលិតភាពយន្តតុក្កតា DreamWorks Animation ដើម្បីផលិតភាពយន្តស៊េរីដាក់បញ្ចាំងលើ Youtube របស់ខ្លួនដែរ។
លោក Alex Carloss អ្នកគ្រប់គ្រង Youtube បានសរសេរថា៖ “រួមគ្នា យើងនឹងផលិតឲ្យចេញនូវភាពយន្ត៥ ឬ៦រឿងក្នុងរយៈពេលពីរឆ្នាំ ហើយភាពយន្តទាំងនោះសម្ដែងដោយតារា Youtube ដែលផលិតដោយ AwesomenessTV”។
ភាពយន្តដែលផលិតបាននឹងចាក់បញ្ចាំងដំបូងលើ Youtube តែម្ដង មុននឹងមានដាក់បញ្ចាំលើប៉ុស្តិ៍ ឬវិបសាយផ្សេងៗ។
ទន្ទឹមនឹងនោះ Youtube ក៏បានប្រកាសថា បានវិនិយោគជាមួយអ្នកបង្កើតកម្មវិធីល្បីៗចំនួន៤រូប ដើម្បីសម្ពោធកម្មវិធីថ្មីៗ នៅលើសេវាកម្មរបស់ខ្លួន រាប់បញ្ចូលទាំងកម្មវិធី “កំប្លែង” ពី Smosh និង The Fine Brothers, កម្មវិធី “Prank vs Prank”, និងកម្មវិធីជាស៊េរី “Murder Mystery Reality” ផងដែរ។
ទស្សនាវីដេអូ “Prank vs Prank” ឧបត្ថមដោយ Youtube៖