ការ ប្រកួតដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររវាងកំពូលអ្នកប្រដាល់ទាំង ពីរ Floyd Mayweather និង Manny Pacquiao បានចាប់ផ្ដើមនៅព្រឹកនេះហើយ។ ការរង់ចាំលទ្ធផលដ៏អន្ទះសានៃជំនួបដ៏តានតឹង នឹងបង្ហាញក្រោយបញ្ចប់ការប្រកួត ១២ ទឹកពេញ ឬក្នុងក្នុងទឹកណាមួយ។
ចំពោះអ្នកមានទ្រព្យសម្បត្តិ មហាសេដ្ឋី ព្រមទាំងតារាល្បីៗ រួមជាមួយកីឡាករជាច្រើនទៀត មិនបានរង់ចាំលទ្ធផលតាមប្រព័ន្ធផ្សព្វផ្សាយទេ គឺពួកគេបានចំណាយលុយកាក់ជិះយន្តហោះឯកជនផ្ទាល់ខ្លួនទៅទស្សនា ដល់សង្វៀនតែម្ដង។ ក្រៅសង្វៀនប្រកួតរវាងកំពូលអ្នកប្រដាល់ទាំងពីរ ឯព្រលានយន្តហោះក្រុង Las Vegas គេឃើញមានយន្តហោះឯកជនចុះចតត្រៀមត្រាខុសពីធម្មតា ដែលបង្ហាញថាជំនួបមួយនេះ ពិតជាកក្រើកពេញពិភពលោក៕
សូមទស្សនារូបភាពខាងក្រោម៖