ស្គី ហោះ ឬ Hoverboard បានជាប់កំណត់ត្រាពិភពលោក ដោយអាចហោះបានចម្ងាយ ៩០៥ហ្វីត (២៧៥,៩ម៉ែត្រ) ឆ្លងកាត់ទន្លេ Ouareau នៃប្រទេសកាណាដា។
ក្តារស្គីមួយនេះត្រូវបានជិះពីលើនិងបញ្ជាដោយលោក Catalin Alexandru Duru ដែលជាអ្នកផលិតស្គីហោះនេះឡើង។ ឧបករណ៍មួយនេះទើបតែត្រូវបានបង្កើតឡើង ហើយក៏បានជិះបំបែកកំណត់ត្រាលើកដំបូងដោយលោកផ្ទាល់តែម្តង។ លោក Catalin បានឱ្យដឹងថា ស្គីហោះនេះ អាចជិះបានគ្រប់ទីកន្លែង តែជាកន្លងមកវាត្រូវបានធ្វើតែស្តជិះសាកល្បងតែលើទឹកសិន ប៉ុណ្ណោះ។
ដើម្បីអាចទទួលបានកំណត់ត្រាពិភពលោកនេះបាន លោក Catalin ត្រូវជិះស្គីហោះនេះឱ្យបានចម្ងាយ ៥០ម៉ែត្រ តែទីបញ្ចប់លោកអាចជិះបានរហូតដល់ទៅ ជាង២០០ម៉ែត្រឯណោះ។ ទោះជាយ៉ាងណាពុំមានការបញ្ជាក់ណាមួយអំពីតម្លៃ ក៏ដូចជាការដាក់លក់ស្គីហោះនេះលើទីផ្សារនោះទេ៕