ខ្សែ
ប្រយុទ្ធ Sergio Aguero
ជាម្ចាស់ស្បែកជើងមាសនៅលីកកំពូលអង់គ្លេសរដូវកាលនេះ (Premier
League Golden Boot )
បន្ទាប់ពីបញ្ចប់រដូវកាលដោយរកគ្រាប់បាល់បាន២៦គ្រាប់។
២៦គ្រាប់របស់កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ គឺនាំមុខអ្នកលេខ២ Harry Kane របស់ក្រុម Tottenham Hotspur ៥គ្រាប់ និងខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Diego Costa ដល់ទៅ៦គ្រាប់។ តែទោះជាយ៉ាងនេះក្ដី គ្រាប់បាល់ដ៏ច្រើននេះមិនអាចជួយក្រុមមេឃខៀវ រក្សាតំណែងម្ចាស់ពានរង្វាន់កំពូលនៅអង់គ្លេសបានទេ ពោលគឺបានត្រឹមលេខ២ ចាញ់ពិន្ទុក្រុម Chelsea ៨ពិន្ទុឯណោះ។
សូមរំលឹកថា ពានរង្វាន់ស្បែកជើងមាស ឬកីឡាកររកគ្រាប់បាល់បានច្រើនជាងគេក្នុងមួយរដូវកាលនៅអង់គ្លេស នេះ បង្កើតឡើងនៅឆ្នាំ១៩៩២ ហើយរយៈពេលជាង២០ឆ្នាំមកនេះ មានកីឡាករច្រើននាក់ហើយដែលបានទទួលយកវា ប៉ុន្តែបើនិយាយពីគ្រាប់បាល់វិញកីឡាករអស់ទាំងនោះរកបានមិនលើស ពី ៤០គ្រាប់ឡើយ ពោលគឺខ្ពស់បំផុតបានត្រឹម៣៤គ្រាប់៕