រថភ្លើង ដែលមានល្បឿនលឿនបំផុតក្នុងពិភពលោកនឹងលេចចេញជារូបរាងពិតហើយ ដោយអាចដឹកជញ្ជូនអ្នកដំណើរទៅវិញទៅមកបានក្នុងល្បឿនដ៏លឿន ដល់ទៅ១២០០គីឡូម៉ែត្រក្នុងមួយម៉ោង។
ការរត់សាកល្បងនៃរថភ្លើងនេះនឹងត្រូវធ្វើឡើងនៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា ដោយត្រូវសាងសង់ផ្លូវរត់សាកល្បងប្រវែង៨គីឡូម៉ែត្រដោយក្រុមហ៊ុន Hyperloop Transportation Technologies ដែលចំណាយទឹកប្រាក់អស់ប្រមាណ១០០លានដុល្លារ។
រថភ្លើងនេះគឺប្រើប្រាស់បច្ចេកវិទ្យាម៉្យាងដែលមានឈ្មោះថា “Hyperloop” ដែលត្រូវបានរកឃើញដោយលោក Elson Musk អ្នកគ្រប់គ្រងប្រចាំក្រុមហ៊ុន Tesla Motors and SpaceX។ បច្ចេកវិទ្យានេះគឺពឹងផ្អែកសំខាន់ទៅលើកម្លាំងនៃមេដែក និងសុញ្ញាកាស។ អ្នកជិះទាំងឡាយនឹងត្រូវធ្វើដំណើរនៅក្នុងបំពង់មួយដែលស្ថិតនៅ ក្រោមសុញ្ញាកាស បន្ទាប់មកគេប្រើប្រាស់នូវមេដែកដើម្បីធ្វើការបង្កើនល្បឿនដែលអាច ធ្វើឲ្យល្បឿនកើនឡើងបានយ៉ាងលឿន។ ប្រព័ន្ធនេះនឹងដំណើរការដោយផ្ទាំងសូឡារដែលដាក់តម្រៀបតាមបំពង់ នោះ។ ចំពោះគម្រោងនេះផងនឹងត្រូវចំណាយទឹកប្រាក់អស់ប្រមាណ៨ពាន់លាន ដុល្លារសម្រាប់ការសាងសង់បំពង់ប្រវែង ៦៤៤គីឡូម៉ែត្រ ដែលនឹងរត់រវាងរដ្ឋ Los Angeles និង រដ្ឋSan Francisco។
បច្ចុប្បន្នរថភ្លើងដែលមានល្បឿនលឿនជាងគេគឺមានល្បឿនរត់បាន ត្រឹមតែ៥០០គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយម៉ោង ដោយឡែករថភ្លើងប្រភេទថ្មីនេះគឺអាចរត់បានលឿនជាងពីរដងឯណោះគី ១២០០គីឡូម៉ែត្រក្នុងមួយម៉ោង។